Ad Code

ម្ដាយ​និង​កូន​នៅ​ខ្ទម​ចាំ​ចម្ការ ​ត្រូវ​គ្រោះធម្មជាតិ​ផ្តាច់​ជីវិត​ទាំង​២​នាក់ នៅ​ស្រុក​អូ​រយ៉ា​ដាវ



រតនគិរី​ ៖​ ម្តាយ​និង​កូន​អី​ក៏​អាយុ​ខ្លី​ម្ល៉េះ​ត្រូវ​គ្រោះធម្មជាតិ​រន្ទះបាញ់​បណ្តាល​ឲ្យ​ស្លាប់​ទាំង​២​នាក់​ម្តាយ​និង​កូន​គួរ​ឲ្យ​អាណិតអាសូ​ខ្លាំងណាស់​។​

​ករណី​រន្ទះបាញ់​ម្តាយ​និង​កូន​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​២៥​នាទី​ល្ងាច​ថ្ងៃ​សៅរ៍ ១​កើត ខែ​ពិសាខ ឆ្នាំកុរ សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៩ កន្លងទៅ ត្រង់ចំណុច​ខ្ទម​ចាំចម្ការ ស្ថិតនៅ​ក្នុងភូមិ​គង​យុគ ឃុំប៉ា​តេ ស្រុក​អូរ​យ៉ា​ដាវ​។​

​មន្ត្រីនគរបាល​ស្រុក​អូ​រយ៉ា​ដាវ​បាន​ឲ្យ​ដឹងថា ម្តាយ​ឈ្មោះ សេវ ភិន អាយុ​២១​ឆ្នាំ (​ស្លាប់​) និង​កូនប្រុស​ឈ្មោះ សេវ សាយ​ន់ អាយុ​០៤​ឆ្នាំ (​ស្លាប់​) ជនរងគ្រោះ​ទាំង​២​នាក់​រស់នៅ​ភូមិ​/​ឃុំកើតហេតុ​ខាងលើ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​និង​កម្លាំង​អធិការ​ស្រុក ចុះមក​ត្រួតពិនិត្យ​ធ្វើ​កោសល្យវិច័យ​លើ​សព ឃើញថា​ពិតជា​ស្លាប់​ដោយសារ​រន្ទះបាញ់​ពិតប្រាកដ​មែន​។ បន្ទាប់មក​បានប្រគល់​សព​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu