Ad Code

ស្តុក​ឈើ​ខុសច្បាប់​ក្នុង​វត្ត​ព្រះខ័ន ​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច​ ​​ទីបំផុត​នៅតែ​អស់លក្ខណ៍​



ព្រះវិហារ​ ៖ ​ឈ្មួញ​ឈើ​ពូកែ​ប្រើ​ល្បិចកល​ បាន​រៀប​គម្រោង​ប្តូរ​រូបភាព​យក​ឈើ​ខុសច្បាប់​ទៅ​ស្តុក​ទុក​ក្នុង​បរិវេណ​វត្ត​អារាម​ ដែល​ជាទីគោរព​សក្ការបូជា​ សម្រាប់​ពុទ្ធបរិស័ទ​ ​​ទីបំផុត​​នៅតែ​អស់លក្ខណ៍។

ឈើ​អារ​ប្រមាណ​ជាង​១០០​ម៉ែត្រគូប​ ជា​របស់​ឈ្មួញ ​ឈ្មោះ ​ស៊ុំ ​ឈុំ​ប៊ុន ​ត្រូវ​សមត្ថកិច្ច​ជំនាញ​បរិស្ថាន​ចុះបង្ក្រាប ​កាលពី​ថ្ងៃទី​០៤​ ខែឧសភា ​ឆ្នាំ​២០១៩​ថ្មីៗ​នេះ​។​

ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ ដែល​ដឹង​រឿង​ពិត​ បាន​ទម្លាយ​ថា ការ​យក​ឈើ​មក​ស្តុក​ទុក​ក្នុង​វត្ត​បែបនេះ​ដើម្បី​បិទបាំង​ពី​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​តែប៉ុណ្ណោះ។ ពួក​គាត់​ចាំ​ថា កាលពី​ឆ្នាំ​២០១៥ ត្រូវបាន​បង្ក្រាប​រួច​ម្តងមកហើយ តែ​មិនបាន​សម្រេច​ដោយ​ឈ្មួញ​រូបនេះ​យក​ទីវ​ត្ត​អារាម​មក​បំភ័ន្ត​ភ្នែក​អាជ្ញាធរ​ដែនដី​ដើម្បី​ធ្វើ​អាជីវកម្ម​ស្តុក​ឈើ​ខុសច្បាប់​ក្នុង​វត្ត​ព្រះខ័ន ​ស្ថិតនៅ​ភូមិ​តា​សែង ឃុំរ​ណ​សិ​រ្យ ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ។​

មេ​ឈ្មួញ​ឈើ​ ឈ្មោះ ស៊ុំ ឈុំ​ប៊ុន បាន​បញ្ចុះបញ្ចូល​លោកសង្ឃ​យក​ទីតាំង​ព្រះវិហារ​ស្តុក​ឈើ​ប្រណិត​តាប់ ​និង​ឈើ​អារ​ប្រភេទ​ក្តារ​ជាង​១០០​ម៉ែត្រគូប ដើម្បី​រក​ឱកាស​ដឹកជញ្ជូន​យកទៅលក់​រាជ​ធានី​ភ្នំពេញ ​និង​បណ្តា​ខេត្ត​ផ្សេងទៀត។

នៅពេលនេះ ​លោក​ មាស​ ញឹម នាយក​ដែន​ជម្រក​សត្វព្រៃ​បឹង​ពែរ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​សង្គម​ថ្មី ចុះទៅ​បង្ក្រាប តាម​ចម្លើយ​របស់​មេ​ ឈ្មួញ ស៊ុំ ឈុំ​ប៊ុន ប្រាប់​សមត្ថកិច្ច​ថា ទិញ​ឈើ​ទុក​កសាង​ព្រះវិហារ តាំងពី​ឆ្នាំ​២០១៥។ លោក​ឈ្មួញ​ ឈើ​ ស៊ុំ ឈុំ​ប៊ុន ឆ្លើយ​យក​លេស​បែប​តាមពិត​វត្ត​ព្រះខ័ន​អត់​មាន​ឈើ​មួយ កន្ទុយ​ទុក​កសាង​ព្រះវិហារ​សោះ​ឡើយ។​

នាយក​បរិស្ថាន​ដែន​ជម្រក​ព្រៃ​បឹង​ពែ​រមាស​ញឹម​មិន​លើក​ទទួល​ទូរស័ព្ទ ​ខណៈ​អ្នកកាសែត​ទាក់ទង​សុំ​ការបំភ្លឺ​។​

ប្រភព​សមត្ថកិច្ច​ស្និទ្ធ​ជាមួយ​អ្នកកាសែត​បាន​បង្ហើប​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៥​ឧសភា​នេះ​ថា​ ពិត​ជា​មាន​ករណី​ចុះបង្ក្រាប​ឈើ​ខុសច្បាប់​ស្តុក​ទុក​នៅ​ក្នុង​វត្ត​ខាងលើ​ប្រាកដ​មែន​នៅ​ស្រុក​សង្គម​ថ្មី​។​

សមត្ថកិច្ច​ដដែល​បង្ហើប​ឲ្យ​ដឹង​ថា ការ​ឈាន​ទៅ​ចុះ​បង្ក្រាប​ឈើ​ខុសច្បាប់​ដ៏​សន្ធឹកសន្ធាប់​ទាំងនេះ​សង្ស័យ​មកពី​ការចរចា​លុយ​សូកប៉ាន់​ក្រោម​តុ​មិន​ត្រូវរ៉ូវ​គ្នា​ ដើម្បី​ជា​ថ្នូរ​ឲ្យ​ឈ្មួញ​ ឈុំ​ ប៊ុន ​ដឹក​ចេញពី​ខេត្ត​ព្រះវិហារ​នៅ​ទីបំផុត ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​រឹបអូស​តែម្ដង​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu