Ad Code

បុរស​ចំណាស់​ម្នាក់​ លង់ទឹក​ស្លាប់ ខណៈ​ជាប់​នឹង​សំណាញ់​ក្នុង​រណ្ដៅ​ចាស់



​ព្រះវិហារ ៖ កាលពី​រសៀល​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៩ មាន​ហេតុការណ៍​បុរស​វ័យ​ចំណាស់​ម្នាក់​លង់ទឹក​ស្លាប់ ​ខណៈពេល​ទៅ​បង់សំណាញ់​ចាប់​ត្រី ​ត្រង់ចំណុច​ទំនប់ទឹក​សី​ម៉ា​ ស្ថិតក្នុង​ភូមិ​ស្វាយ ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត។​

លោក​ សេត សែន មេឃុំ​រំដោះ​ស្រែ បានឲ្យ​ដឹងថា ជនរងគ្រោះ​មាន ឈ្មោះ ភួង វិ​ន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជាំ​ក្សាន្ត ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

លោក​បន្តថា យោងតាម​សំដី​ប្រជាពលរដ្ឋ ដែល​បង់សំណាញ់​ជាមួយ​ជនរងគ្រោះ​និយាយថា នៅ​មុនពេល​កើតហេតុ​ ជនរងគ្រោះ​បាន​ដើរ​បង់សំណាញ់​ចុះទៅ​ក្នុង​ទឹក​ជ្រៅ​ទាំងអស់គ្នា​។ មួយសន្ទុះ​ក្រោយមក ​ស្រាប់តែ​បាត់​ជនរងគ្រោះ ហើយ​នាំគ្នា​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូល​ដ្ឋាន​ចុះជួយ​រាវរក បន្ទាប់មក​បាន​ប្រទះឃើញ​ជនរងគ្រោះ​ស្លាប់​ក្នុង​រណ្តៅ​ចាស់​មាន​ជម្រៅ​ប្រហែល​៦​ម៉ែត្រ ដោយ​រុំ​ជាប់​ជាមួយនឹង​សំណាញ់។​

សមត្ថកិច្ច​នគរបាល ​បានធ្វើការ​ពិនិត្យ​កោសល្យវិច័យ រក​ពុំ​ឃើញ​មាន​អ្វី​ផ្សេង ក្រៅពី​ករណី​លង់ទឹក​ស្លាប់ កម្លាំង​ជំនាញ​បាន​ប្រគល់​សព​ជូន​គ្រួសារ​រងគ្រោះ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu