Ad Code

ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​២​នាក់​ ដែល​លួច​ឆ្លងដែន​ចូល​មក​កម្ពុជា​



​ស្ទឹងត្រែង ៖ មន្ត្រី​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​២​នាក់​ ពីបទ​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់ និង​គ្មាន​លិខិតឆ្លងដែន ឬ​ឯកសារ​សម្គាល់​ណាមួយ​ត្រឹមត្រូវ ។​

ការឃាត់ខ្លួន​ជនជាតិ​ចិន​នេះ​ បាន​ធ្វើឡើង​នៅ​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​ព្រឹក ស្ថិត​នៅ​ចំណុច​ក្បែរ​ស្ពាន​ទី​២ ច្រករបៀង​តាម​ព្រៃ​ឆ្ពោះទៅ​ប្រទេស​ឡាវ​។​

សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជន​ជាត​ចិន​ទាំង​២​នាក់​នេះ ឈ្មោះ YANG TAOTAO ភេទ​ប្រុស អាយុ ៣០​ឆ្នាំ និង ​ម្នាក់ទៀត​ឈ្មោះ LIU XIAOXIANG ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​។ ពួកគេ​មាន​គោលបំណង​ចូល​មក​កម្ពុជា​ដោយ​ខុសច្បាប់​តាម​ព្រំដែន​ឡាវ។​

បច្ចុប្បន្ន​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​ច្រកទ្វារ បាន​បញ្ជូន​បុរស​ជនជាតិ​ចិន​ទាំង​២​នាក់មក​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ដើម្បី​ស្រាវជ្រាវ និង​សម្រេច​តាមច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu