Ad Code

ឆេះ​ភោជនីយដ្ឋាន អា​ប៉ូ​ឡូ​ប្លា​ហ្សា ​ផ្អើល​អ្នក​ហូប​ការ​រត់​ចេញ​អស់



សៀមរាប ​៖​ នៅវេលា​ម៉ោង​២០​និង​០០​នាទី​ថ្ងៃ​ទី​០៥ ​ខែឧសភា ​ឆ្នាំ​២០១៩​នេះ​ អគ្គិភ័យ​ បាន​ឆាបឆេះ​ម៉ាស៊ីន​ភ្លើង​ធំ​ក្នុង​ភោជនីយដ្ឋាន អា​ប៉ូ​ឡូ​ប្លា​ហ្សា ដែលមាន​ទីតាំង​ក្នុងភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប។

ស្នងការ​រង​ទទួល​ផែន​បង្ការ ​និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​ខេត្ត​សៀមរាប​ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង សម្បត្តិ បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​កំពុង​គ្រប់​ស្ថាន​ការ​ណ៍។ ​លោក​ថា ហេតុការណ៍​នេះ​ឆេះ​ម៉ា​ស៊ី​ន​ភ្លើង​ធំ មិន​រាលដាល​ដល់​ហាង​នោះ​ទេ​។​ ចំណែក​អ្នក​ហូប​ការ​នាំ​គ្នារត់​ចេញ​អស់។

សូម​បញ្ជាក់​ថា​ ហាង អា​ប៉ូ​ឡូ​ប្លា​ហ្សា នេះ​មាន​អាគារ​ហូប​ការ​ចំនួន​២​ ហើយ​ការ​ឆាបឆេះ​នេះ ​នៅ​ក្នុង​អាគារ​A​។ ​ស្នងការ​នគរបាល​ខេត្តសៀមរាប លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​ចម្រុះ​ កំពុង​ប្រឹងប្រែង​ជួយ​ពន្លត់៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu