Ad Code

រាជធានី​ភ្នំពេញ​សម្រេច​បិទផ្លូវ​លេខ​៦៥២ កែង​២៧១ មួយ​ព្រឹក​ថ្ងៃទី​៨ ខែឧសភា ដើម្បី​ប្រារព្ធ​មិ​ទ្ទីង​ខួប​១៥៦ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម



ភ្នំពេញ ៖ ក្នុង​ឱកាស​រៀបចំ​ប្រារព្ធ​មិ​ទ្ទីង​ខួប​១៥៦ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម នា​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៩​ខាងមុខនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ធ្វើការ​ពង្វាង​ចរាចរណ៍ ជា​បណ្តោះអាសន្ន ចំពោះ​យានជំនិះ​គ្រប់​ប្រភេទ ឆ្លងកាត់​ផ្លូវ​នៅ​ជុំវិញ តំបន់​រៀបចំ​ប្រារព្ធ​ពិធី នៅ​ទីស្នាក់ការ​កណ្តាល កាកបាទក្រហមកម្ពុជា​ស្ថិតនៅ​ផ្លូវ​លេខ​៦៥២​កែង​២៧១ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ដោយ​ចាប់ពី​ម៉ោង​៦​និង​០០​នាទី រហូតដល់​បញ្ចប់​កម្ម​វិធី។



នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្តីពី​ការ​បញ្ចៀស​ចរាចរ​ឆ្លងកាត់​ប្រារព្ធ​មិ​ទ្ទីង​ខួប ១៥៦ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៩​នេះ ដែល​ក្នុង​សេចក្តី​ជូនដំណឹង​នេះ​មានន័យថា រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​កិត្តិយស​សូម​ជម្រាប​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៩ នៅ​ទីស្នាក់ការ​កណ្តាល កាកបាទក្រហមកម្ពុជា​ស្ថិតនៅ​ផ្លូវ​លេខ​៦៥២ កែង​២៧១ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក និង​រៀបចំ​ប្រារព្ធ​មិ​ទ្ទីង​ខួប​១៥៦ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា។



តាម​ការ​បរិច្ឆេទ​ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ធ្វើការ​ពង្រាង​ចរាចរណ៍​ជា​បណ្ដោះអាសន្ន ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​ឆ្លង​កាត​ផ្លូវ ជុំវិញ​តំបន់​រៀបចំ​ពិធី​ចាប់ពី​ម៉ោង​៦​និង​០០​នាទី រហូតដល់​បញ្ចប់​កម្ម​វិធី។



អាស្រ័យហេតុនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ​មេត្តា​ជ្រាប​និង​បញ្ចៀស​ការធ្វើ​ដំណើរ​ឆ្លងកាត់​ទីតាំង​ប្រារព្ធ​ពិធី​តាម​ការ​បរិច្ឆេទ​ខាងលើ​ឲ្យ​ក្តី​អនុគ្រោះ​។​ ផុត​រយៈពេល​នៃ​ការ​ពង្វាង​ចរាចរណ៍​បណ្តោះអាសន្ន​នេះ រដ្ឋបាល​រាជធានី​និង​បើក​ឲ្យ​ដំណើរការ​ចរាចរណ៍​ឡើងវិញ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu