Ad Code

រដ្ឋមន្ត្រី កសិកម្ម និង​ប្រធាន​សមាគម​កសិករ​វៀត​ណា​ម​ថ្នាក់​មជ្ឈិម ប្តេជ្ញា ពង្រីង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​លើ​វិស័យ​កសិកម្ម



ភ្នំពេញ​ ៖ នៅក្នុង​ជំនួប​ជាមួយ លោក រដ្ឋមន្ត្រី វេ​ង សាខុន និង លោកស្រី បុ​យ ធី​ធឿ​ម ជា​ប្រធាន​សមាគម​កសិករ​វៀត​ណា​ម​ថ្នាក់​ម​ជ្ឈិម និង​លោក ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម រួមទាំង ប្រធាន​សមាគម​កសិក​រ​ប្រចាំ​ខេត្ត​ទាំង ៥ នៅជាប់​ព្រំដែន​ដូចជា​ខេត្ត​អាងយ៉ាង គៀង​យ៉ាង ដុង ផាត់ តា​យ និ​ញ និង​ខេត្ត​ឡុង អាន កាលពី ថ្ងៃទី​៧ ឧសភា គី ទាំងពី​បាន ប្តេជ្ញា​រួមគ្នា ពង្រីង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​លើ​វិស័យ​កសិកម្ម រួមទាំង​ប្រធានបទ​ផ្សេងៗ​ទៀត​។

ក្រសួង​បាន​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​នោះ លោក​រដ្ឋមន្ត្រី សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន វៀតណាម ដែល លោក ឡេ ឌឹ​ក​អា​ញ់ អតីត​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​បាន​ទទួល​មរណភាព​។ តាមរយៈ ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី និង​គណប្រតិភូ​អមដំណើរ​នា​ថ្ងៃនេះ លោក រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម ដែល​កន្លងមក​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ជារួម​នឹង​ដោយឡែក​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​កសិពាណិជ្ជកម្ម​។



កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បាន​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​វិស័យ​នេះ​មានការ​រីកចម្រើន​គួរ​ឲ្យ​មោទនភាព ពិសេស​លើ​ផលិតកម្ម​ស្រូវ ដំណាំ​កសិឧស្សាហកម្ម និង​ការធ្វើ​កសិពាណិជ្ជកម្ម ហើយ​លោក រដ្ឋមន្ត្រី​សង្ឃឹមថា ​រដ្ឋាភិបាល​វៀត​ណា​ម​នឹង​បន្ត​ជួយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​បន្ថែម​ទៀត ជាពិសេស​ដល់​វិស័យ​កសិពាណិជ្ជកម្ម​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ដោយ​ផ្តោត​ជា​សំខាន់​លើ​លំហូរ​កសិផល​កម្ពុជា​ចូលក្នុង​ទីផ្សារ​វៀតណាម​ដូចជា​ស្រូវ ដំឡូង ស្វាយ ស្វាយចន្ទី ពោត ម្រេច​។​ល​។ សមិទ្ធផល​ដែល​ក្រសួង ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុ​ជា​សម្រេច​បាន​គឺ​ដោយសារ​ទទួល​បាន​នូវ​កិច្ច​សហប្រតិបត្តិកា​រយ៉ា​ង​ពេញលេញ និង​ល្អប្រសើរ​ពី​រដ្ឋាភិបាល​វៀតណាម ជាពិសេស​តាមរយៈ លោក​ឯកអគ្គរដ្ឋទូត​វៀត​ណា​ម ហើយ​លោក រដ្ឋមន្ត្រី​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ​នេះ​។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ដោយសារ​កិច្ច​សហ​ប្រតិ​ប​ត្តិការ និង​ជាពិសេស​កិច្ច​អន្តរាគមន៍​បាន​ទាន់​ពេល​វេលា​ពី​រដ្ឋាភិបាល​វៀត​ណា កន្លងមក​បាន​ធ្វើ​ឲ្យ​ស្រូវ​រក្សា​តម្លៃ​បាន​សមរម្យ ម្យ៉ាងទៀត​ការនាំចេញ​កសិផល​កម្ពុ​ជា​ដូចជា​ស្វាយ ដំឡូង ស្វាយចន្ទី ទៅកាន់​ទីផ្សារ​វៀតណាម​មានការ​កើនឡើង​គួរ​ឲ្យ​ចាប់អារម្មណ៍​។ តាមរយៈ​សមិទ្ធផល​ដ៏​ធំធេង​នេះ លោក​រដ្ឋមន្ត្រី​សង្ឃឹម និង​ជឿជាក់​ថា​ ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កាន់តែ​ត្រូវ​បាន​ពង្រឹង និង​ពង្រីក​ទ្វេ​ឡើង​បន្ថែម​ទៀត ប្រយោជន៍​ដើម្បី​ស្ថិរភាព សន្តិសុខ សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​យើង​ទាំងពីរ​។



ក្នុង​ឱកាស​នោះ លោកស្រី​ប្រធាន​ប្រតិភូ បាន​លើកឡើង​ពី​ចំណាប់អារម្មណ៍​ទាក់ទង​នឹង​ការ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា ជាពិសេស​ការ​រីកចម្រើន​លើ​វិស័យ​កសិកម្ម ដែល​បាន​ចូល​រួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ កែលម្អ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​ភាព​ក្រីក្រ​។

លោកជំទាវ​បាន​បន្ត​ថា ​ជំនួប​នា​ពេល​នេះ​ គឺ​មាន​គោលបំណង​ធ្វើការ​ផ្លាស់ប្តូរ​បទ​ពិសោធន៍​ជាមួយ​ក្រសួង ពិសេស​អគ្គនាយកដ្ឋាន ឬ​អង្គភាព​ពាក់ព័ន្ធ​ដើម្បី​បង្កើន​ការ​ធ្វើ​កសិពាណិជ្ជកម្ម​នា​ពេល​អនាគត ដោយ​សំដៅ​ទៅលើ​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ដូចជា​ការប្រើប្រាស់​ទឹក ការដោះដូរ​ទំនិញ ការ​ផ្លាស់ប្តូរ​បទពិសោធន៍​លើ​ការងារ​បច្ចេកទេស​ក្រោយពេល​ប្រមូល​ផល និង​ទេសចរណ៍​។​ល​។ លោកជំទាវ​សង្ឃឹមថា​តាម​រយៈ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​រវាង​ប្រទេស​ទាំងពីរ​នឹង​ជួយ​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​សម​ស្របតាម​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​នាពេល​អនាគត​។

នា​ឱកាស​នេះ​ដែរ ​ភាគី​ទាំងពីរ​ក៏បាន​លើកយក​ប្រធានបទ​សំខាន់ៗ​មក​ពិភាក្សា​ផងដែរ​ជាអាទិ៍ ទី​១. ការរៀបចំ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​របស់​សមាជិក​សហគមន៍​កសិកម្ម​រវាង​ប្រទេស​ទាំងពីរ ទី​២. ការរៀបចំ​វេទិកា​កសិករ​ប្រទេស​ទាំ​ពីរ រួម​ទាំង​ការ​តាំង​ពិ​ពណ៌​កសិផល​សហគមន៍​កសិក​ម្ម និង​បច្ចេកវិទ្យា​កសិកម្ម នៃ​ប្រទេស​ទាំងពីរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu