Ad Code

​ក្រុម Man City​ជិត​ដណ្តើមបាន​ជើងឯក Premier League​ក្រោយ​ឈ្នះ​ក្រុម Leicester City១-០



​អ្នកចាត់ការ​របស់​ក្លិប Man City​លោក Pep Guardiola បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​កីឡាករ Vincent Kompany ក្រោយ​គ្រាប់​បាល់​របស់​កីឡាករ​បែលហ្ស៊ិក​ម្នាក់នេះ បាន​ជួយ​ឲ្យ​ពួកគេ​រកបាន​ជ័យជំនះ​១-០​លើ​ក្រុម Leicester City កាលពី​ថ្ងៃ​ចន្ទ ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ជើងឯក​អង់គ្លេស​មួយ​នេះ នៅសល់តែ​ជ័យជំនះ​ម្តងទៀត​ប៉ុណ្ណោះ ក្នុងការ​ការពារ​បាន​ជើងឯក Premier League ។​

ក្រុម Man City បាន​នាំមុខ​ក្រុម Liverpool១​ពិន្ទុ ក្រោយ​ជ័យជំនះ​មួយ​នេះ ពេលដែល​កីឡាករ Kompany ស៊ុត​បាល់​ចូលទៅក្នុង​ជ្រុង​ម្ខាង​នៃ​សំណាញ់​ទី​នៅ​នាទី​២០​ពី​ម៉ោង​បញ្ចប់​ការប្រកួត​។​


​ក្រុម Guardiola នឹង​ក្លាយជា​ក្រុម​លើកដំបូង​គេ​ក្នុង​រយៈពេល​១​ទសវត្សរ៍​កន្លងមក​នេះ បើសិនជា​ពួកគេ​ឈ្នះ​ក្រុម Brighton នា​ថ្ងៃអាទិត្យ​ខាងមុខនេះ ឬ​ក្រុម Liverpool​ចាញ់​ក្រុម Wolves ។

កីឡាករ Kompany ដែលមានរ​បូស​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ បាន​ស្រក់​ទឹកភ្នែក​ពេលដែល​គាត់​កាន់​កូន​របស់គាត់​ដើរចូល​ក្នុង​ទីលាន​នៅ​ការប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី Etihad ដោយសារតែ​កុងត្រា​របស់​គាត់​នឹង​ត្រូវ​ផុតកំណត់​នា​ដំណាច់​រដូវ​កាល​នេះ​។

ក្រោយពេល​យកឈ្នះ​ក្រុម Newcastle៣-២ កាលពី​យប់​ថ្ងៃ​សៅរ៍ ក្រុម Liverpool​ដែល​មិន​ធ្លាប់​ដែល​ឈ្នះ​ជើងឯក League​ទាល់តែសោះ ចាប់តាំងពី​ឆ្នាំ​១៩៩០​មក​នោះ បាន​សង្ឃឹមថា ក្រុម​របស់លោក Brendan Rodgers នឹង​អាច​សម្រេចបាន​ការងារ​ធំ នៅក្នុង​ទឹកដី Etihad​។

ក្រុម Leicester​លេង​បាន​យ៉ាង​ចាប់អារម្មណ៍ ក្រោយពេល​លោក Rodgers បាន​ទទួលយក​ការងារ​ចាត់ការ​កាលពី​ខែ​កុ​ម្ភៈ​កន្លងទៅ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu