Ad Code

កី​ឡ​ការិនី Petra Kvitova ផ្តួល​គូប្រកួត Kristina Mladenovic ដើម្បី​ឡើងទៅ​ជុំ​ទី​៣ Madrid Open​ ​កី​ឡ​ការិនី​គ្រង​ជើងឯក



Petra Kvitova បាន​យកឈ្នះ​កីឡាការិនី​បារាំង Kristina Mladenovic ក្នុង​លទ្ធផល​ពិន្ទុ 6-3, 7-6 (7/5) ដើម្បី​ឡើងទៅ​ជុំ​ទី​៣ Madrid Open កាលពី​ថ្ងៃ​ចន្ទ​។



កីឡាការិនី​លំដាប់ថ្នាក់​លេខ​២​របស់​ឆេ​ក​ម្នាក់នេះ កំពុងតែ​តាម​ប្រ​ម៉ាញ​ជើងឯក​លើក​ទី​៤​របស់​នាង​នៅលើ​ទីលាន​ដីក្រហម Caja Magica ដោយ​នាង​បានឈ្នះ​៥​ប្រកួត​ចុងក្រោយ​របស់​នាង លើ​កីឡាករ​ឆ្លង​វគ្គ​ជម្រុះ Mladenovic ។

កីឡាការិនី Kvitova បាន​និយាយ ថា វា​គឺជា​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ​។ នាង​ខំប្រឹង​ខ្លាំងណាស់ នោះ​ហើយ​គឺជា​លទ្ធផល​ដែល​នាង​សម្រេច​បាន​នៅ​ការប្រកួត​មួយ​នេះ​។

ស្ថានភាព​ទីលាន​ដីក្រហម​នៅទីនេះ មាន​លក្ខណៈ​ខុសប្លែក​ពី​ទីលាន​ផ្សេងៗ​ទៀត ហេតុ​ដូច្នេះហើយ នាង​ត្រូវការ​ប្រឹងប្រែង​លេង​ខ្លាំង។

ខណៈ​ពេល​នោះ​ដែរ កីឡាការិនី Sloane Stephens បាន​យកឈ្នះ​អតីត​កីឡាការិនី​លំដាប់ថ្នាក់​លេខ​១​ពិភពលោក Victoria Azarenka ក្នុង​លទ្ធផល​ពិន្ទុ​6-4, 2-6, 6-2 ដោយ​បាន​យកឈ្នះ​ជើងឯក Australian Open ម្នាក់នេះ ជា​លើក​ទី​៤​ជាប់ៗ​គ្នា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu