Ad Code

កីឡាករ Tiger Woods​ទទួលបាន​មេដាយ​សេរីភាព​ពី​លោក​ដូ​ណា​ល់ ត្រាំ​នៅឯ​សេត​វិមាន​



កីឡាករ Tiger Woods​ដែល​បានធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល ពេលដែល​លោក​ឈ្នះ​ជើងឯក Masters ជា​លើក​ទី​៥​របស់គាត់​កាលពី​ខែ​មុន​នោះ បានទទួល​មេដាយ​សេរីភាព​ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ដូ​ណា​ល់ ត្រាំ នៅឯ​សេត​វិមាន កាលពី​ថ្ងៃ​ចន្ទ​។

ជ័យជំនះ​នៅ Augusta កាលពី​ខែ​មុន បានបញ្ចប់​គ្រោះរាំងស្ងួត​ជើងឯក​១១​ឆ្នាំ​របស់គាត់ សម្រាប់​កីឡាករ​វាយ​កូន​ហ្គោល​វ​៧​យ​៤៣​ឆ្នាំ​ម្នាក់នេះ ដែលមាន​នូវ​ពេលវេលា​ដ៏​អាក្រក់​មួយ ពេលដែល​គាត់​ជួ​បញ្ហា​អាជីព និង​បញ្ហា​ផ្ទាល់ខ្លួន ដែល​រួមទាំង​ការ​លែងលះ​ភរិយា និង​ការវះកាត់​ជាច្រើនលើក​ច្រើនសារ​នោះ​។



កីឡាករ Woods បាន​និយាយ​ថ្លែងអំណរគុណ​ដល់​អ្នក​ដែល​ចូលរួម​នៅក្នុង​ពិធី​ដែល​រៀបចំឡើង​នៅឯ​សួន​ផ្កាកូលាប ស្ថិត​នៅឯ​សេត​វិមាន សម្រាប់​ការគាំទ្រ​របស់​ពួកគេ បើទោះបីជា​រូបលោក​មិនបាន​ឈ្នះ​អ្វី​ទាល់តែសោះ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​។

​កីឡាករ Woods​បាន​និយាយ​ក្រោយ​លោក​ត្រាំ​បំពាក់​មេដាយ​ឲ្យ​នោះ​ថា អ្នក​រាល់គ្នា បាន​មើលឃើញ​រឿងរ៉ាវ​ល្អ និង​អាក្រក់ ទាប និង​ខ្ពស់ ហើយ​លោក​នឹងមិន​មាន​ថ្ងៃ​ហ្នឹង​ទេ បើសិនជា​គ្មាន​ការគាំទ្រ​របស់​អ្នក​រាល់គ្នា​ទេនោះ​។

សូមបញ្ជាក់ថា រង្វាន​មួយ​នេះ ត្រូវបាន​គេ​ប្រគល់​ជា​រៀងរាល់ឆ្នាំ​ដល់​ឥស្សរជន​រូប​ណា​ដែលមាន​នូវ​ការចែករំលែក​ពិសេស​ដល់​សន្តិសុខ ឬ​ផលប្រយោជន៍​ជាតិ សន្តិភាព​ពិភពលោក ឬ​ការ​ប្រឹក​ប្រឹង​លក្ខណៈ​ឯកជន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu