Ad Code

​ក្រុម AC Milan​បានធ្វើ​ឲ្យ​ក្តីសង្ឃឹម​លេង​នៅ Champions League​របស់​ពួកគេ​រស់រាន​ឡើងវិញ​



ជាមួយនឹង​ជ័យជំនះ​២-១​លើ​ក្រុម Bologna​កាលពី​ថ្ងៃ​ចន្ទ ពេលដែល​កំហឹង​បាន​កើតមានឡើង​នៅក្នុង​ចំណោម​ក្រុម​ទាំង​២ ពេលដែល​កីឡាករ​៣​នាក់ ត្រូវបាន​អាជ្ញាកណ្តាល​បណ្តេញ​ចេញពី​ការប្រកួត ហើយ​និង​ជម្លោះ​រវាង​ខ្សែបម្រើ​សញ្ជាតិ​បារាំង Tiemoue Bakayoko និង​គ្រូបង្វឹក Gennaro Gattuso ។

ក្រុម​របស់លោក Gattuso បាន​ឡើង​មកឈរ​នៅ​លេខ​រៀង​ទី​៥​វិញ ពោ​ក​គឺមាន​៣​ពិន្ទុ​តាម​ពីក្រោយ​ក្រុម Atalanta ដែល​កំពុង​ក្តោប​ក្តាប់​កៅអី​លេង​នៅ Champions League ជាមួយនឹង​៣​ប្រកួត​ទៀត ត្រូវ​លេង​បញ្ចប់​រដូវ​កាល​។​



​គួរ​ឲ្យ​ដឹងថា ក្រុម AC Milan​បាន​ស្ថិត​នៅក្រៅ​ប្រព័ន្ធ​ដណ្តើម​កៅអី​លេង​នៅ​បាល់ទាត់​អឺរ៉ុប ក្រោយពេល​ទាត់​ស្មើ​ជាមួយ​ក្រុម Parma ហើយ​និង​ចាញ់​ក្រុម Torino​ប៉ុន្តែ​បច្ចុប្បន្ន ពួកគេ​មាន​ពិន្ទុ​ស្មើនឹង​ក្រុម Roma​ដែល​ឈរ​នៅ​លេខ​រៀង​ទី​៦​។​

​ក្រុម​ជើងឯក Juventus និង​ក្រុម​លេខ​២ Nopali​ធានាបាន​រួចទៅហើយ​កន្លែង​របស់​ពួកគេ​នៅ Champions League​នា​រដូវ​កាល​ក្រោយ ប៉ុន្តែ​សម្រាប់​កៅអី​២​កន្លែង​ដែល​នៅ​សេសសល់ កំពុងតែ​ប្រជែង​គ្នា​រវាង​ក្រុម Inter Milan​ដែលមាន​៦៣​ពិន្ទុ បន្ទាប់មក​ក្រុម Atalanta​មាន​៦២​ពិន្ទុ ក្រុម AC Milan​មាន​៥៩​ពិន្ទុ ក្រុម Roma​មាន​៥៩​ពិន្ទុ និង​ក្រុម Torino​មាន​៥៧​ពិន្ទុ​។​

​ខ្សែបម្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ Suso បានធ្វើ​ឲ្យ​ក្រុម AC Milan​នាំ​មុខមុន​ក្រោយ​លេង​បាន​៣៧​នាទី មុនពេល​កីឡាករ Fabio Borini សម្រេចបាន​គ្រាប់​បាល់​ទី​២​នៅ​នាទី​៦៧​។​

​ទោះបីជា​យ៉ាងណាក៏ដោយ កីឡាករ Mattia Destro របស់​ក្រុម Bologna​ដណ្តើមបាន​១​គ្រាប់​វិញ​នៅ​នាទី​៧២ ក្នុងនោះ​ក្រុម AC Milan​លេង​១៥​នាទីចុងក្រោយ​របស់ខ្លួន​ជាមួយនឹង​គ្នា​១០​នាក់​ប៉ុណ្ណោះ ក្រោយ​ខ្សែបម្រើ Lucas Paquetá ត្រូវបាន​គេ​បណ្តេញ​ចេញពី​ការប្រកួត សម្រាប់​ការ​ប៉ះ​សម្តី​គ្នា​ជាមួយ​អាជ្ញាកណ្តាល​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu