Ad Code

ក្មេងប្រុស​អភ័ព្វ​ម្នាក់ ត្រូវ​គ្រោះធម្មជាតិ​ផ្ដាច់ជីវិត​ទាំង​នៅ​ក្មេងខ្ចី



រតនគិរី ៖ ក្មេងប្រុស​ម្នាក់​ ត្រូវ​រន្ទះបាញ់​បណ្តាល​ឲ្យ​ស្លាប់​មួយ​រំពេច ខណៈ​ពេល​អង្គុយ​នៅលើ​ម៉ូតូ​ក្រោម​ផ្ទះ​។​

​ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និង​០០​នាទី ថ្ងៃ​អង្គារ ៤​កើត ខែ​ពិសាខ ឆ្នាំកុរ សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​ក្នុង​ភូមិ​អុល ឃុំ​បា​តាង ស្រុក​លំផាត់​។​

មន្ត្រី​នគរបាល​ប៉ុស្តិ៍​បា​តាង​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ហន ដឹ​ន ភេទ​ប្រុស អាយុ​១១​ឆ្នាំ ជន​ជាតិ​ទំពួន ហើយ​ក្មេងប្រុស​រូបនោះ​មាន​ស្លាកស្នាម​ជាំខ្មៅ​នៅ​ត្រចៀក​ខាងឆ្វេង ខណៈពេល​នោះដែរ ក្មេងប្រុស​រងគ្រោះ កំពុង​អង្គុយ​នៅលើ​ម៉ូតូ​ក្រោមផ្ទះ ឈ្មោះ លូ បូ ភេទ​ប្រុស ស្ថិតនៅ​ក្នុងភូមិ​/​ឃុំ​កើតហេតុ​ខាងលើ។

​មន្ត្រី​នគរបាល​ប៉ុស្តិ៍​បាន​បន្តថា នៅ​មុនពេល​កើតហេតុ មាន​ភ្លៀង​ធ្លាក់​យ៉ាង​ធំ ស្រាប់​តែមាន​រន្ទះបាញ់ អង់តែន​ទូរទស្សន៍​ចំនួន​១ ហើយក៏​បាន​បាញ់​ជើង​សសរ​ផ្ទះ​អស់​ចំនួន​៥​ដើម និង​ជើងតាង​១​ដើម​ផងដែរ​។​

​ក្រោយ​កើតហេតុ​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ត្រួតពិនិត្យ​ដល់​កន្លែងកើតហេតុ ហើយ​ប្រគល់​សព​ជូន​ឪពុក​ម្ដាយ​របស់​ក្មេងប្រុស​រងគ្រោះ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​សូមបញ្ជាក់ថា នៅក្នុង​ខែឧសភា​នេះ ​គ្រោះធម្មជាតិ​បាន​ប្រហារជីវិត​មនុស្ស​អស់​ចំនួន​៤​នាក់​មក​ហើយ​ ទាំង​ក្មេង ​ចាស់ ដោយ​ឆ្នាំនេះ​កាច​សាហាវ​ខ្លាំង​ណាស់​ខុស​ពី​ឆ្នាំ​កន្លងទៅ សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ទាំង​អស់​គ្នា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu