Ad Code

អ្នកចាំទី​វ័យក្មេង​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន ចង់បាន​៣​ពិន្ទុ​ពី​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ណាហ្គា​វើ​ល​



ក្រុម​កីឡាករ​ភ្នំពេញ​ក្រោ​ន នឹងធ្វើ​ដំណើរ​ទៅកាន់​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​) ដើម្បី​ប្រកួត​ជាមួយ​ក្រុម​ជើងឯក​ឆ្នាំមុន​ណាហ្គា​វើ​ល នៅវេលា​ម៉ោង​៦​ល្ងាច ថ្ងៃអាទិត្យ​ទី​៥​ខែឧសភា ឆ្នាំ​២០១៩ ប្រចាំ​សប្ដាហ៍​ទី​៦​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2019)​។ កីឡាករ សា​វែង សំណាង ដែល​បាន​បង្ហាញខ្លួន​បាន​យ៉ាង​ល្អ​ក្នុងជំនួប​មុន​ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប មានបំណង​ប្រាថ្នា​មួយ​ក្នុងការ​ប្រកួត​នេះ​ដោយ​កំនត់ថា​នឹង​យក​៣​ពិន្ទុ​ពី​ក្រុម​ម្ចាស់ផ្ទះ​ឲ្យ​បាន ហើយ​សង្ឃឹមថា ​មិត្ត​រួម​ក្រុម​នឹងធ្វើ​បានល្អ​សម្រាប់​ការប្រកួត​មួយ​នេះ​។

អ្នកចាំទី​វ័យ​១៨​ឆ្នាំ​រូបនេះ​និយាយ​ថា «​ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​បាន​ជួយ​ក្រុម​ទទួលបាន​៣​ពិន្ទុ​សម្រាប់​ការប្រកួត​សប្តាហ៍​មុន ហើយ​វា​ក៏​ជា​ការ​រក្សា​សំណាញ់​ទី​របស់ខ្ញុំ​ជា​លើកដំបូង​ដែរ (Clean Sheet) ក្នុងចំណោម​២​ប្រកួត​ដែល​ខ្ញុំ​បាន​លេង​កន្លងមក ។ ការប្រកួត​ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប​គឺ​មិនមែន​ល្អ​តែ​ខ្ញុំ​ម្នាក់​នោះទេ ពួកយើង​ធ្វើ​បានល្អ​ទាំងអស់គ្នា ទាំង​ការការពារ ការប្រយុទ្ធ និង​នៅ​តំបន់​កណ្តាល ហើយ​ខ្ញុំ​សង្ឃឹមថា​ការប្រកួត​ក្រោយនេះ​យើង​នឹង​លេង​បានល្អ​បែបនេះ​ដូចគ្នា​»​។

​ឆ្លងកាត់​ការប្រកួត​ចំនួន​៥​លើក ក្រុម​ភ្នំពេញ​ក្រោ​ន​ប្រកួត​ឈ្នះ​ចំនួន​តែ​២​លើក​ប៉ុណ្ណោះ ហើយ​ឈរ​នៅ​លេខ​រៀង​ទី​៩​បណ្តោះអាសន្ន​នៃ​តារាង​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០១៩​នេះ​។ ទោះបីជា​ការប្រកួត​មុនៗ​ក្រុម​មិនសូវ​ទទួលបាន​លទ្ធផល​ល្អ​ក្តី​ក៏​អ្នកចាំទី​វ័យក្មេង​រូបនេះ​នៅតែមាន​ក្តី​រំពឹងទុក​ខ្ពស់​សម្រាប់​ការប្រកួត​បន្ទាប់ និង​ភាព​រីកចម្រើន​របស់​ក្រុម ហើយ​រូបគេ​បាន​បន្ថែម​ថា « ការប្រកួត​បន្ទាប់​យើង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ដែល​ធំ​មួយ ខ្ញុំ​គិតថា​វា​ជាការ​ប្រកួត​មួយ​ដែល​ពិបាក​សម្រាប់​យើង​ព្រោះ​ពួកគេ​សំបូរ​ទៅដោយ​កីឡាករ​ដែល​មាន​បទពិសោធន៍ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មាន​ជំនឿ​ចិត្ត​លើ​ក្រុម​របស់​យើង​ថា​នឹង​អាច​ធ្វើ​បាន​ល្អ​សម្រាប់​ការប្រកួត​នេះ។ ពួក​យើង​ត្រូវការ​៣​ពិន្ទុ​ដើម្បី​កុំ​ឲ្យ​លេង​រៀង​របស់​យើង​ឈរ​នៅ​ឆ្ងាយ​ពី​ក្រុម​ខ្លាំងៗ​ផ្សេងទៀត​ឆ្ងាយ​ពេក ដូច្នេះ​ពួក​យើង​មិន​មាន​អ្វី​ក្រៅពី​ចង់បាន​៣​ពិន្ទុ​សម្រាប់​ការប្រកួត​ក្រៅ​ដី​នេះ​នោះ​ទេ។ សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មិនទាន់​ដឹងថា​ គ្រូ​នៅតែ​បន្ត​ដាក់​ខ្ញុំ​លេង​ទៀត​ ឬ​ យ៉ាងណា​នោះ​ទេ ព្រោះ​អ្វីៗ​គឺជា​ការ​សម្រេច​ចិត្ត​របស់​គាត់ ប៉ុន្តែ​ខ្ញុំ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​គ្រប់ការ​ប្រកួត​ទាំងអស់​»៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu