Ad Code

ដោះស្រាយ​គំនុំ រឿង​គេ​គប់​គោ​របស់​ខ្លួន យក​ដាវ​ដេញ​កាប់​ត្រូវ​ចាប់ខ្លួន



កំពង់ចាម​ ៖​ ​សមត្ថកិច្ច នគរបាល​ស្រុក​ព្រៃឈរ​ បាន​ចាប់ខ្លួន​ជន​សង្ស័យ​ម្នាក់​ ដែល​បាន​យក​កាំបិត​ដេញ​កាប់​ជនរងគ្រោះ​តែ​សំណាងល្អ ជនរងគ្រោះ​បាន​រត់​គេច​ខ្លួន​ទាន់។

ប៉ូលិស​បាន​អោយ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា ​ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៧​និង​៣០​នាទី មាន​ជនរងគ្រោះ​ឈ្មោះ​យឹម អ៊ួ​ន​ភេទ ប្រុស​ អាយុ​៥៨​ឆ្នាំ​ ជនជាតិខ្មែរ​ សញ្ជាតិ​ខ្មែរ​ នៅ​ភូមិ​តារា​ម​ ឃុំ​ជ្រៃវៀន ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម មុខរបរ កសិករ​ បាន​ប្តឹង​ថា​ នៅ​ថ្ងៃ​ទី​៥​ ខែឧសភា​ ឆ្នាំ ២០១៩​វេលា​ម៉ោង​១៦​និង៣០​​​​នាទី គាត់​កំពុង​អង្គុយ​ត្រង់ ចំណុច​ស្រះ​ទឹក​ចិញ្ចឹម​ត្រី របស់គាត់​នៅ​ខាងត្បូង​ភូមិ​តា​រាម ​ឃុំ​ជ្រៃវៀន​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម ស្រាប់តែ​ឈ្មោះអ៊ីម ភា​រុំ ភេទ​ប្រុស​អាយុ៣៨ ឆ្នាំ​ជនជាតិខ្មែរ​សញ្ជាតិ​ខ្មែរ​មាន​ទីលំនៅ​ភូមិ​ឃុំ​ស្រុក​ជាមួយគ្នា​កាន់​ដាវ​ចំនួន​មួយ​នៅ​នឹង​ដៃ ដើរ​សំដៅ​មករក​គាត់ ឃើញ​ដូច្នេះ គាត់​ក៏​ស្ទុះ​រត់ ឈ្មោះ​អ៊ី​ម ភា​រុំ ក៏​ដេញតាម​កាប់​ពីក្រោយ ភ្លាមនោះ​គាត់​ក៏​លោត​ចូលក្នុង​រណ្ដៅ​ដី​មួយ គេចផុត និង​រត់​បន្តទៅ​សំដៅ​ទៅផ្ទះ​របស់គាត់ ដើម្បីអោយ​គេ​ជួយ តែ​ឈ្មោះ អ៊ី​ម ភា​រុំ នៅតែ​បន្ត​និង​ដេញតាម​រហូត ដល់ផ្ទះ​របស់គាត់។

ជនរងគ្រោះ​បាន​បន្តថា ភ្លាមនោះ​គាត់​បាន​ទាញ​របង​លួស​សំណាញ់​បិទ ហើយ​ឈ្មោះ​ភា​រុំ បាន​ទាញ​ដាវ កាប់​របង​របស់គាត់ នៅក្នុង​ពេលនោះ​មាន​បងប្អូន​របស់​វា​បាន​ដេញចាប់​វា​ចេញ​កុំ​អី​គាត់​ត្រូវ​ស្លាប់បាត់​បង់ជីវិត។

ជនរងគ្រោះ​បាន​បញ្ជាក់ថា ជនសង្ស័យ មាន​គំនុំ​ខឹង​នឹង​ខ្លួន​ជា​ជនរងគ្រោះ ដែល​ធ្លាប់​ដេញ​គប់​គោ​របស់​ប្អូន​ជ​ន​សង្ស័យ​ ដែល​បាន​ទៅ​ផឹកទឹក​និង​ស៊ី​ស្មៅ​ក្នុង​ស្រែ​របស់​ជនរងគ្រោះ​កន្លងមក​។​

ប៉ូលិស​បន្តថា​ ក្រោយពី​ទទួល​បណ្ដឹង​រួចមក​ ជំនាញ​បានធ្វើការ​ស្រាវជ្រាវ​ដល់​កន្លែងកើតហេតុ ​និង​នាំ​ជនសង្ស័យ​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សាកសួរ​កសា​សំណុំរឿង​តាម​នីតិវិធី៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu