Ad Code

នាំ​កូនៗ​រត់​ចេញពីផ្ទះ​ដោយសារ​សុំ​លុយ​ប្តី​ទិញ​ខ្សែក មិនបាន ឯ​ប្តី​ខឹង​ប្រពន្ធ​មិន​មក ក៏​ដុត​ផ្ទះ​ចោល​តែម្តង



សៀមរាប ​៖ ​បុរស​ជា​សន្តិសុខ​ឯកជន​ម្នាក់​បានសម្រេច​ចិត្ត​ដុត​ផ្ទះ​ខ្លួនឯង​ចោល ខណៈ​គ្មាន​លុយ​ទិញ​ខ្សែក ឲ្យ​ប្រពន្ធ ហើយ​ប្រពន្ធ​បាន​នាំ​កូនៗ​រត់​ទៅ​នៅផ្ទះ​បង បាត់ ហើយ​ហៅ​មិន​មកវិញ​។

បន្ទាប់ពី​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទៅដល់​ និង ​បាន​នាំ​ខ្លួន​ជនបង្ក​មក​ប៉ុស្តិ៍​ដើម្បី​សួរនាំ​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១៦​និង​៤០ នាទី​ថ្ងៃទី​០៣​ ខែឧសភា​ ​ឆ្នាំ​២០១៩ នៅ​ភូមិ​ព្រៃធំ សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប​។



នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ឈ្មោះ​យ៉ុម ធី​សុ​ភ័​ក្រ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ មុខរបរ​ជា​សន្តិសុខ​ឯកជន បាន​ធ្វើ​សកម្មភាព ទិញ​សាំង ចំនួន​០១​លីត្រ យក​មក​ដុត​ផ្ទះ របស់​ខ្លួន​ទំហំ ៣​គុណ​៤ ម៉ែត្រ ធ្វើ​ពី ឈើ បាំងជញ្ជាំង​ស័ង្កសី ប្រក់​ដំបូល​ស័ង្កសី​។ ដោយ​ជនសង្ស័យ​បាន​ជះ សាំង​ទៅលើ​ជញ្ជាំង​ផ្ទះ​ទិសខាងកើត​ហើយ​ដុត ហើយ​ឆេះ​សាំង​អស់​តែ​មិន​ឆេះ​ផ្ទះ តែ​ជនសង្ស័យ​ក៏បាន​យក​ក្រណាត់​មក​ដាក់​ដុត​បន្ថែម​ទៀត ​ទើប​ឆេះ​អស់​ផ្ទះ​តែម្តង។



សមត្ថកិច្ច​បន្ត​ថា ជនរងគ្រោះ​ឈ្មោះ ហួន សិ​ដា ភេទ​ស្រី អាយុ ៣០ ឆ្នាំ មុខរបរ រៀប​បន្ទប់​ផ្ទះសំណាក់​។​ ការខូចខាត​ មាន​ដូចជា ផ្ទះមួយ​ខ្នង​ទំហំ​៣x៤ តុ ចំនួន​០១​គ្រែ ចំនួន​០២ កង្ហារ ចំនួន​០១​។

សមត្ថកិច្ច បញ្ជាក់​ថា មូលហេតុ ជនសង្ស័យ​អន់ចិត្ត​នឹង​ប្រពន្ធ សុំ​ទិញ​ខ្សែក ពាក់​តែ​ខ្លួន មិន​មាន​លុយ​ទិញ​ឲ្យ ហើយ​ប្រពន្ធ​ខ្លួន​បាន​នាំ​កូន​២​នាក់ រ​ត់ទៅ​នៅ​ផ្ទះរ​បស់បង ដោយ​ជនសង្ស័យ​ហៅ​មក​ផ្ទះ​វិញ​មិន​មក ជនសង្ស័យ​ក៏​សម្រេច​ចិត្ត​ដុត​ផ្ទះ​ចោល​តែម្តង​។​ បច្ចុប្បន្ន ជន​បង្ក​ត្រូវ​បាន​កម្លាំង​នគរបាល​មូលដ្ឋាន​ហៅ​មក​ប៉ុស្តិ៍​រដ្ឋបាល​ខាងលើ ដើម្បី​សួរនាំ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu