Ad Code

ពលរដ្ឋ​ខ្មែរឥស្លាម​ជាង​២០០​គ្រួសារ​ ទទួល​បាន​អំណោយ សប្បុរស​ធ​ម៌​ពី​អ្នក​តំណាងរាស្ដ្រ​ភ្នំពេញ



ភ្នំពេញ ៖ ពលរដ្ឋ​ខ្មែរឥស្លាម ចំនួន​ជាង​២០០​គ្រួសារ នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​១​និង​ទី​២ ខណ្ឌ​ឫស្សី​កែវ មក​ទទួល​អំណោយ​សប្បុរស​ធ​ម៌ ពី​លោកស្រី ម៉ាណ ណាវី អ្នកតំណាងរាស្ដ្រ​មណ្ឌល​ភ្នំពេញ ដើម្បី​យក ដោះស្រាយ​ជីវភាព​សម្រាប់​ដោះ​ស្រាយ​អាហារ​ស្រាយ​បួស នៅ​បួស​រ៉ា​ម៉ា​ឌន។

អំណោយ​ទាំងនោះ​មាន ជាក​ញ្ចា​ប់​អាហារ ,​តែ​, ប្រេងឆា​, ស្ករ​,​មី​, ទឹកដោះគោ​, និង​ថវិកា នៅក្នុង​បរិវេណ​វិហារ​ធំ​គីឡូម៉ែត្រ​លេខ​៩ ជា​អំណោយ ទាំងនេះ​បានការ​ជួយឧបត្ថម្ភ​សប្បុរធម៌​ពី​មិត្ត​ម៉ា​ឡេ​ស៊ី ជាពិសេស​ក្រុមហ៊ុន VAN M .SOHAIMY​។



ពិធី​ផ្ដល់​អំណោយ​សប្បុរស​ធ​ម៌​នេះ បាន​ប្រ​ព្រឹ​ត្ដ​ទៅ​ កាលពី​ល្ងាច​ថ្ងៃ​ពុធ ១២​រោច ខែចេត្រ ឆ្នាំកុរ​ឯកស័ក​ព​.​ស​២៥៦២ ត្រូវ​និង​ថ្ងៃទី​០១ ឧសភា ឆ្នាំ​២០១៩ នៅក្នុង​បរិវេណ​វិហារ​ធំ​គីឡូម៉ែត្រ​លេខ​៩ ឫស្សី​កែវ។

លោកស្រី ម៉ាណ ណាវី អ្នកតំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ បាន​លើកឡើង​ថា ដោយ​មើលឃើញ​ពី​តម្រូវការ​ក្នុង ខែ​បួស រ៉ា​ម៉ា​ឌន របស់​បងប្អូន​ខ្មែរឥស្លាម អ្នកមាន​លទ្ធភាព ត្រូវ​ជួយ​អ្នក​មិន​មាន​លទ្ធភាព ហើយក៏​ដូចជា​ទុក្ខ​លំបាក របស់​ប្រជាពលរដ្ឋ គឺ​សុទ្ធតែ​ជា​ទុក្ខ​លំបាក​របស់​រាជរដ្ឋាភិបាល កម្ពុជា​ដូចគ្នា ហេតុនេះ​ហើយ ក្នុងនាម​ជា​បេក្ខភាព​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មណ្ឌល​ភ្នំពេញ សូម​ចូលរួម ផ្ដល់​ការ​យក​ចិ​ត្ដ​ទុកដាក់​សុខទុក្ខ ក្នុង​ខែ​បួស​រ៉ា​ម៉ា​ឌន ដោយ​នាំយក​អំណោយ​សប្បុរសធម៌ បន្ដិច​បន្ដួច មក​ចែកជូន​បងប្អូន ដើម្បី​យកទៅ​ដោះស្រាយ​ជីវភាព បាន​មួយ​រយៈ​តូច។ ប៉ុន្តែ​ជាធម្មតា​បងប្អូន​ភាគច្រើន​តែងតែ​ត្រូវ​បាន​ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល​កម្ពុជា និង អង្គការ សមាគម​នានា បាន​ចុះ​ជួប​សួរសុខទុក្ខ និង​នាំយក អំណោយ សប្បុរសធម៌ ជាច្រើន ចូលរួម​ដោះស្រាយ ដើម្បី​ជួយ​សម្រួល នូវ​ទុក​លំបាក របស់​បងប្អូន​នៅក្នុង​គ្រួសារ បាន​មួយរយៈ​ផងដែរ។



លោកស្រី ម៉ា​ណា ណាវី បាន​បញ្ជាក់​ថា ដោយសារ​គោលនយោបាយ​សុខដុម​ប​នីយកម្ម របស់​រាជរដ្ឋាភិបាល សហ​គមន៍​អ៊ីស្លាម មាន ភាព​ក​ក់កក្ដៅ​និង រីកចម្រើន​ជា បន្ត បន្ទាប់​តាម​គោលនយោបាយ​ឈ្នះ​ឈ្នះ និង​ភាព​ជោគជ័យ​ដ៏​ត្រចះត្រចង់ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខណៈ​កម្ពុជា ក៏មាន​បងប្អូន​អ្នក​កាន់ សាសនា​អ៊ីស្លាម បាន​កំពុង​រួមរស់​រួមសុខ​រួមទុក្ខ ក្រោម​ដំបូល​សន្តិភាព​តែមួយ របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​សាសនាព្រះពុទ្ធ​ជា​សាសនា​របស់​រដ្ឋ មិនតែប៉ុណ្ណោះ បងប្អូន​សាសនិក​អ៊ីស្លាម​នៅ​កម្ពុជា ក៏​ទទួលបាន នូវ​គោ​លន​យោ បាយ​ល្អ ល្អ ដើម្បី​បំពេញ នឹង​រាល់​តម្រូវ​ការចាំបាច់ របស់​សហគមន៍​ខ្មែរឥស្លាម ជាពិសេស ការបើក​សិទ្ធិ​ទូលំ ទូលាយ ឲ្យ​ទទួលយក​ការប្រតិបត្តិ​តាម​គោល ជំនឿ​សាសនា​របស់ខ្លួន ទំនៀមទម្លាប់​ប្រពៃណី​មិនតែប៉ុណ្ណោះ និង​ការ​អនុញ្ញាត​ឲ្យ ទទួល​បាន​ការងារ ក្នុង​ជួរ​រដ្ឋាភិបាល ដូចជា​រដ្ឋសភា​ព្រឹទ្ធសភា​និង​តាម​អង្គភាព​ក្រសួង​មន្ទីរ​នានា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu