Ad Code

ណាហ្គា​វើ​លដ៍ ផ្តល់ជូន​ដ៏​អស្ចារ្យ​ក្នុងឱកាស​ខួប​លើក​ទី​២៤ របស់ខ្លួន



ភ្នំពេញ​ ៖ សូម​អញ្ជើញ​មក​ណាហ្គា​វើ​លដ៍ និង​រីករាយ​ជាមួយ​ការបញ្ចុះ​តម្លៃ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ និង​ទស្សនា​ការ​សម្តែង​សិល្បៈ​អបអរ​ខួប​លើក​ទី​២៤ ដ៏​អស្ចារ្យ​របស់​ណាហ្គា​វើ​លដ៍​ដោយ​សេរី។

ណាហ្គា​វើ​លដ៍ មាន​ដាក់លក់​ទុរេន​កំពត​ដែលជា​ស្តេច​ផ្លែឈើ​ដ៏​មានឱជារស​ជាច្រើន​ជម្រើស​នៅ​ភោជនីយដ្ឋាន ៩ កន្លែង ពី​ឥឡូវនេះ​រហូតដល់​ថ្ងៃទី​១ មិថុនា។ ទុរេន និង​បង្អែម​ទុរេន​ដ៏​ឈ្ងុយឆ្ងាញ់​ទាំងនោះ មានតម្លៃ​ចាប់ពី ២,៥០$ ដូចជា​ភី​ហ្សា​ទុរេន នំ​ទុរេន​បំពង សង់ខ្យា​ទុរេន​ជាមួយ​បាយដំណើប បង្អែម​ចាហួយ​មង្ឃុត​លាយ​ទុរេន និង​សាច់ជ្រូក​បី​ជាន់ខ​បែប​កូរ៉េ​ជាមួយ​ទុរេន។​ល​។ មិនតែប៉ុណ្ណោះ ណាហ្គា​វើ​លដ៍​ក៏មាន​លក់​នំ​ស្រួយ​ទុរេន និង​នំ​មង្ឃុត​ជាច្រើន​មុខ​នៅ​កន្លែង​ទទួលភ្ញៀវ​ផងដែរ​។

ភោជនីយដ្ឋាន 2Pangea (​ធូ​ភែ​ន​ជា​) ឈ្នះ​ពានរង្វាន់​របស់​ណាហ្គា​វើ​លដ៍ មាន​បម្រើ​ជូន​នូវ​អាហារ​ប៊ុ​ហ្វេ​អន្តរជាតិ​ពេល​ល្ងាច​ច្រើន​មុខ​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោង ៥:៣០ ល្ងាច​រៀងរាល់ថ្ងៃ​ដែលមាន​គ្រឿង​សមុទ្រ​ស្រស់ៗ កន្លែង​ចម្អិនម្ហូប​ភ្លាមៗ ម្ហូប​អាស៊ី ម្ហូប​អឺរ៉ុប និង​បង្អែម​ជាច្រើន​មុខ តម្លៃ ៨$ ប៉ុណ្ណោះ​រាល់​អ្នក​ញ៉ាំ​ទី​២​។ អ្វី​ពិសេស​ដែល​អ្នក​គួរ​សាកល្បង​មួយទៀត គឺ​អាហារ​ថ្ងៃត្រង់​ថ្ងៃអាទិត្យ​ដែល​មាននៅ​រៀងរាល់ថ្ងៃ​អាទិត្យ ចាប់ពី​ម៉ោង ១១:៣០ ព្រឹក និង​មានការ​កម្សាន្ត​លក្ខណៈ​គ្រួសារ​សប្បាយៗ​ជាច្រើន ដូច​ជា​ការ​គូរ​រូប​លើ​មុខ ការច្នៃ​ប៉េងប៉ោង​ជា​រូប​ផ្សេងៗ ការ​សម្តែង​សៀក និង​ការ​លេង​ឧបករណ៍​ភ្លេង​ផ្ទាល់​ដ៏​ពីរោះ​ដើម្បី​កំដរ​ភ្ញៀវ​នៅ​ពេល​កំពុង​ពិសា​អាហារ។

ប្រសិនបើ​លោកអ្នក​ចង់​សាកល្បង​ម្ហូប​ចិន​រសជាតិ​ដើម សូម​អញ្ជើញ​ទៅ​ភោជនីយដ្ឋាន​ចិន​ប្រណីត Fortune Palace និង Hall of Golden Chimes ដែលមាន​មុខម្ហូប​ចិន និង​ម្ហូប​ចិន​កា​តាំង​ថ្មីៗ​រៀងរាល់ថ្ងៃ ឬ​លោកអ្នក​អាច​ទៅ​ពិសា​អាហារ​ឌី​ម​សាំ​ពិសេស​ពេល​ថ្ងៃត្រង់​នៅ​រៀងរាល់ថ្ងៃ​សៅរ៍ អាទិត្យ និង​ថ្ងៃ​បុណ្យជាតិ​។

សម្រាប់​អ្នក​​ ដែល​ចង់​ពិសា​ជាមួយ​ក្រុម​គ្រួសារ និង​មិត្ត​ភ័ក្តិ សូម​អញ្ជើញ​ទៅ​ពិសា​អាហារ​ប៊ុ​ហ្វេ​ពេល​ល្ងាច​បែប​ខ្មែរ​នៅ​ភោជនីយដ្ឋាន The Pangea (​ដឹ ភែ​ន​ជា​) ចាប់ពី​ម៉ោង​៥:៣០ ​ល្ងាច​រៀងរាល់ថ្ងៃ​។ លោកអ្នក នឹង​បាន​ពិសា​អាហារ​ប៊ុ​ហ្វេ​ពិសេស និង​ម្ហូប​ខ្មែរ​រសជាតិ​ដើម​មកពី​ទូទាំងប្រទេស​កម្ពុជា ព្រមទាំង​ទស្សនាការ​សម្តែង​របាំ​អប្សរា និង​ស្តាប់ភ្លេង​ប្រពៃណី​ខ្មែរ​ដ៏​ពីរោះ​ក្នុងពេល​តែមួយ​។

មួយទៀត លោកអ្នក​អាចមក​ទស្សនា​ការសម្តែង​សិល្បៈ​អបអរ​ខួប​លើក​ទី​២៤ របស់​ណាហ្គា​វើ​លដ៍​ដោយ​សេរី​ចាប់ពី​ម៉ោង ៦ ល្ងាច​រៀងរាល់ថ្ងៃ នៅ​ឆាក​ជាន់​ផ្ទាល់​ដី​ណាហ្គា​វើ​លដ៍​ដែល​ចូលរួម​សម្តែង​ដោយ​អ្នកចម្រៀង និង​អ្នក​របាំ​ជាតិ និង​អន្តរជាតិ​ដ៏​ប៉ិនប្រសប់ ហើយ​លោកអ្នក​អាច​ថតរូប​ទុកជា​អនុស្សាវរីយ៍​ជាមួយ​ពួកគេ និង​ថតរូប​នៅក្រោម “​ដើមឈើ​លុយ​” របស់​យើង​ក៏បាន​។

​ជា​ចុងក្រោយ លោកអ្នក​អាច​ទទួលយក​នូវ​បទពិសោធន៍​ដ៏​មាន​សេចក្តីសុខ​ជាមួយ​កញ្ចប់​សេវាកម្ម​ស្ប៉ា​ហ្គោល​នៅ​មណ្ឌល​ស្ប៉ា​ប្រណីត​ឈ្នះ​ពានរង្វាន់ ២ កន្លែង​របស់​ណាហ្គា​វើ​លដ៍ គឺ​មណ្ឌល​ស្ប៉ា The Spa at NagaWorld ឬ The Elixir of Life រយៈពេល ១២០ នាទី ម្នាក់ ៩៨$ ប៉ុណ្ណោះ​ដែលមាន​ការ​ម៉ាស្សា​ដោយ​ម៉ាស់​មុខ​ពណ៌​មាស​បុរាណ និង​ការ​ម៉ាស្សា​ដោយ​ប្រើ​ប្រេង​អូ​លីវ​។

​ដើម្បី​ទទួល​នូវ​បទពិសោធន៍​នៃ​ការ​ពិសា​ម្ហូបអាហារ​មកពី​ជុំវិញ​ពិភពលោក ទស្សនាការ​សម្តែង​សិល្បៈ​ដ៏​អស្ចារ្យ និង​កម្មវិធី​កម្សាន្ត​ជាច្រើន​ទៀត សូម​អញ្ជើញ​មក​ណាហ្គា​វើ​លដ៍​ក្នុងថ្ងៃនេះ​ដើម្បី​អបអរ​ខួប​លើក​ទី​២៤ របស់​ណាហ្គា​វើ​លដ៍​ជាមួយគ្នា​!

​អំពី​ណាហ្គា​វើ​លដ៍
​ជាមួយ​ការពង្រីក​បន្ថែម​ថ្មី​ចុងក្រោយ ណាហ្គា​វើ​លដ៍ មាន​បន្ទប់​ប្រភេទ​ស្វ៊ី​ត និង​ដឺ​លុ​ច្ស​ជាង ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និង​ក្លឹប ២០ កន្លែង មណ្ឌល​ស្ប៉ា​ប្រណីត ២ សាល​មហោស្រព NABA ដែលមាន ២.០០០ កៅអី​នៅ​ណាហ្គា​ទី ២ ផ្សារ​ទំនិញ​រួច​ពន្ធ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន China Duty Free Group ដែលជា​ផ្សារ​ទំនើប​ក្រោម​ដី​ទីមួយ​ក្នុងប្រទេស​កម្ពុជា​ដែលមាន​លក់ទំនិញ​ម៉ាក​អន្តរជាតិ​ល្បីៗ សេវា​កម្សាន្ត​សម្បូរបែប និង​សាល​ដ៏​ធំ​សម្រាប់​រៀបចំ​កម្មវិធី ឬ​ការប្រជុំ​ផ្សេងៗ​។
​សម្រាប់​សំណួរ​ទាក់ទង​នឹង​ការផ្សព្វផ្សាយ ឬ​រូបភាព សូម​ទាក់ទង​មកកាន់ ៖
Ms. Melanie Loong
Senior Marketing Communications Manager
Tel: (+855) 10 737 684
Email: melanieloong@nagaworld.com
​ ​កញ្ញា ភោគ សូ​លីន​ដា​
Brand Executive, Marketing Communications
Tel: (+855) 15 61 88 86
Email: phouksolinda@nagaworld.com





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu