Ad Code

ភ្លៀង ​និង​ខ្យល់​កន្ត្រាក់​ បោកបក់​ចំ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្រាំង​ល្វារ ​ប៉ើង​ដំបូល​ទាំងស្រុង​



​កំពង់ឆ្នាំង ៖ ផ្ទះ​ស័ង្កសី​ជាទី​ស្នាក់​ការ​ប៉ុស្តិ៍​រដ្ឋបាល​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ ត្រូវបាន​ភ្លៀង និង​ខ្យល់​កន្ត្រាក់​បោកបក់​ចំ បណ្តាល​ឲ្យ​ប៉ើង​ដំបូល ខូចខាត​ឯកសារ​មួយចំនួន ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង នៅវេលា​ម៉ោង​៤​និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៩។​

សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្រាំង​ល្វា​បាន​ឲ្យ​ដឹង​ថា នៅពេល​មាន​ភ្លៀង​ធ្លាក់​ និង​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង​ប្រមាណ​៣០​នាទី បណ្តាលឲ្យ​ប៉ុស្តិ៍​រដ្ឋបាល​ខូចខាត​របើក​ដំបូល​ខាងលើ​ទាំងស្រុង និង​បាក់​ស្លាក​ប៉ុស្តិ៍​រដ្ឋបាល បាក់ដង​ទង់ជាតិ និង​ខូចខាត​ឯកសារ​មួយចំនួន​នៅក្នុង​ប៉ុស្តិ៍​ផងដែរ៕

​ ​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu