Ad Code

ក្រុមហ៊ុន Shell ប្រកាស​លក់​ចំណែក​១​ពាន់​លាន​ដុល្លារ​ពី​គម្រោង​ពង្រាវ​ឧស្ម័ន​ធម្មជាតិ​របស់​ឥណ្ឌូណេស៊ី



តាម​ប្រភព​ឧស្សាហកម្ម និង​ធនាគារ​បានឱ្យដឹងថា ក្រុមហ៊ុន Royal Dutch Shell កំពុង​ឈានទៅដល់​ការលក់​ភាគហ៊ុន​របស់ខ្លួន​ក្នុង​គម្រោង​ពង្រា​វ​ឧស្ម័ន​ធម្មជាតិ (LNG) Abadi នៅ​ប្រទេស​ឥណ្ឌូណេស៊ី ក្នុង​ទឹកប្រាក់ ១៥​ពាន់​លាន​ដុល្លារ ។​

ប្រភព​ដដែល​បាន​បន្តថា Shell ដែលជា​ក្រុមហ៊ុន​ទិញ​និង​លក់​គម្រោង​ពង្រា​វ​ឧស្ម័ន​ធម្មជាតិ​ធំ​បំផុត​ក្នុង​ពិភពលោក​កំពុង​រកលុយ​បន្ថែម​ដើម្បី​បង់ថ្លៃ​ទិញ​ក្រុមហ៊ុន​ប្រេង BG Group តម្លៃ​៥៤​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៥ និង​សង្ឃឹមថា​អាច​រកបាន​មកវិញ​ប្រមាណ ១​ពាន់​លាន​ដុល្លារ ពី​ការលក់​ភាគហ៊ុន​៣៥% របស់​គម្រោង​នេះ​។

ការសម្រេចចិត្ត​របស់ Shell ក្នុង​ការលក់​ចេញ​គម្រោង Abadi ក្នុង​ប្លុក Masela នេះ​ត្រូវបាន​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​ប្រេង​និង​ហ្គាស Inpex Corp របស់​ជប៉ុន​ដែល​កាន់កាប់​ភាគហ៊ុន​ដែល​នៅសល់ បានបង្ហាញ​ពី​ការលំបាក​របស់​ក្រុមហ៊ុន​ដែលមាន​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​បាន​ជួបប្រទះ​ក្នុងការ​ទាក់ទាញ​ការវិនិយោគ​ថាមពល​។​

ទាំង​ក្រុមហ៊ុន Shell, Inpex និង​មន្ត្រី​ធនធាន​ថាមពល​និង​រ៉ែ​របស់​ឥណ្ឌូណេស៊ី​សុទ្ធតែ​បដិសេធ​មិន​ផ្ដល់​ការអត្ថាធិប្បាយ​អ្វី​ឡើយ​។​

ការសាងសង់​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ ២០១៨ ប៉ុន្តែ​កាលពី​ឆ្នាំ​២០១៦ ត្រូវបាន​ពន្យារពេល​យ៉ាងហោចណាស់​ក៏​ដល់​ឆ្នាំ ២០២០​ដែរ បន្ទាប់ពី​អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​បញ្ជា​ឱ្យ​ប្តូរ​រោងចក្រ​ពី​នៅ​ជិត​សមុទ្រ​ឱ្យទៅ​ឆ្ងាយ​ពី​សមុទ្រ​វិញ​។​

ក្រុមហ៊ុន Inpex និង Shell កំពុង​ត្រៀម​រៀបចំ​ផែនការ​អភិវឌ្ឍ​ថ្មី​សម្រាប់​ការស្នើសុំ​ឆ្នាំនេះ ហើយ​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​នឹងត្រូវ​លាតត្រដាង​។​

គម្រោង​នេះ​មិន​រំពឹង​នឹង​ថា​អាច​ដំណើរការ​ទៅបាន រហូតដល់​ហោចណាស់​ឆ្នាំ​២០២៦ ប៉ុន្តែ​ក្រុមហ៊ុន Inpex បានចាប់ផ្ដើម​ការ​ឌី​ហ្សា​ញ​ផ្នែក​ខាងមុខ​សម្រាប់​រោងចក្រ LNG ដោយ​ប្រើ​សមត្ថភាព​ផលិត​ប្រចាំឆ្នាំ ៩,៥​លាន​តោន​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu