បាត់ដំបង ៖ ការជជែកគ្នាអំពី ការឈ្នះរង្វាន់ធំពីក្រវិលកំប៉ុងស្រាបៀរកម្ពុជា តើត្រូវចែកគ្នាយ៉ាង ដូចម្តេច ក្លាយទៅជារឿងសាមញ្ញទៅហើយ មុនពេលចាប់ផ្តើមគាស់កំប៉ុងស្រាបៀរនេះ ដើម្បី ជល់កែវជាមួយគ្នារាល់ពេលជួបជុំគ្នា ដោយសារស្រាបៀរកម្ពុជាសំបូររង្វាន់ច្រើនកន្លងមក។
ហើយរឿងមួយថ្មីៗ ដែលគួរអោយសរសើរនោះគឺមិត្តភាពមួយដែលមិនមានភាពលោភលន់ តែចែករំលែកគ្នាបានយ៉ាងស្មើភាពជាទីបំផុតក្នុងចំនោមអ្នកទាំង ៧នាក់ នៅស្រុកសំឡូត ខេត្ត បាត់ដំបង តំណាងដោយបងប្រុស ណាវ ឃីម បានប្រាប់ថា “មុនចូលឆ្នាំខ្មែរ ប្អូនប្រុសខ្ញុំមកពី ស្រុកថៃ មកលេងខ្ញុំនៅចំការ ហើយក៏ហៅមិត្តភក្តិចាស់ៗ មកជុំគ្នា ជប់លៀងចូលឆ្នាំជាមួយគ្នា ក៏ទិញស្រាបៀរកម្ពុជាកន្លះកេស ចេញលុយស្មើគ្នា ហើយក៏និយាយគ្នាមុនថា បើឈ្នះរង្វាន់ធំ ៤០លានរៀល យើងនឹងចែករង្វាន់ស្មើៗគ្នា និយាយលក្ខណៈលេង តែដឹងអីស្រាប់តែខ្ញុំគាស់ ទៅកំប៉ុងទី២ ឃើញរង្វាន់ ៤០លានរៀល លើក្រវិលកំប៉ុង ខ្ញុំក៏ប្រាប់ទៅពួកគេ ពួកគេក៏អត់ជឿ ដែរ ដល់តែបង្ហាញក្រវិលកំប៉ុងអោយពួកគេម្នាក់ៗមើល បាននាំគ្នាស្រែកហ៊ោទិល។”
លោកបន្តទៀតថា មកដល់ឥឡូវនេះ ពួកយើងទទួលបានរង្វាន់ ៤០លានរៀល នេះពីក្រុមហ៊ុន ហើយបានចែកគ្នាម្នាក់ស្មើៗគ្នា តែខ្ញុំទទួលបានច្រើនជាងគេដោយសារលោកជាអ្នកធ្វើដំណើរ មកបើករង្វាន់ពីក្រុមហ៊ុនផ្ទាល់។
សូមបញ្ជាក់ បើលោកអ្នកឈ្នះរង្វាន់ធំបន្ទាប់ សូមតេមកកាន់ទូរស័ព្ទលេខ ០៦១/០៦៧/០៦៩ ៩០២ ៩០២ ដើម្បីធ្វើការបើករង្វាន់អោយបានលឿនជាទីបំផុត។
សូមពិសាដោយការទទួលខុសត្រូវ!
Source: Kampuchea Thmey Daily
0 Comments