Ad Code

ស្រា​បៀរ ABC Extra Stout ប្រកាស​បើក​កម្មវិធី ABC Lions of Fashion



ភ្នំពេញ​ ៖ ​ABC Extra Stout បានប្រកាស​បើក​កម្មវិធី ABC Lions of Fashion នៅ​ហាង The K’s Lounge Bar នៅ​ថ្ងៃទី 30 ខែមេសា ឆ្នាំ 2019 ។ ABC Lions of Fashion គឺជា​សកម្មភាព​បង្ហាញ​ម៉ូត​ជាច្រើន​រួមទាំង​ការប្រកួតប្រជែង​សម្រាប់​អ្នក​ច្នៃ​ម៉ូត និង​អ្នក​បង្ហាញ​ម៉ូត​ កម្មវិធី​បង្ហាញ​ម៉ូត និង​កម្មវិធី​រាត្រីសមោសរ​បង្ហាញ​ម៉ូដ​ពិសេស។

យោងតាម​លោក Moon Yoo នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន ABC Extra Stout បានឱ្យដឹងថា " ABC Extra Stout ដែលជា​ស្រា​បៀរ​ទឹកខ្មៅ​លំដាប់ថ្នាក់​លេខ ១ នៅ​កម្ពុជា​នឹង​ដើរតួនាទី​ជា​អ្នក​ប្រមូលផ្តុំ​អ្នក​បង្ហាញ​ម៉ូត​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ កម្មវិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​អ្នក​ច្នៃ​ម៉ូត និង​តារា​បង្ហាញ​ម៉ូត​ល្បីៗ​មួយចំនួន។

កម្មវិធី ABC Lions of Fashion ដែល​សហការ​ជាមួយ​ទស្សនា​វ​ដ្តី សូវ​រី​ន ដែលជា​ទស្សនា​វ​ដ្តី​ម៉ូដ​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា និង Arise Modeling Agency នឹង​ពាំនាំ​អ្នក​ច្នៃ​ម៉ូត និង​អ្នក​បង្ហាញ​ម៉ូត​ដ៏​ជោគជ័យ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដែលជា​តារា​តំណាង​ម៉ូត​សម្លៀកបំពាក់​នៅ​កម្ពុជា ព្រមទាំង​ណែនាំ​អ្នក​ច្នៃ​ម៉ូត និង​អ្នក​បង្ហាញ​ម៉ូត​វ័យក្មេង ដែល​អាច​ក្លាយជា​តារា​តំណាង​ម៉ូត​សម្លៀកបំពាក់​នៅ​ថ្ងៃ​ណាមួយ​។ ABC Extra Stout អបអរសាទរ​ឧត្តមភាព​ដ៏​ល្អ​ឯក និង​មាន​គោលបំណង​គាំទ្រ ទទួលស្គាល់​និង​ជំរុញ​លើកទឹកចិត្ត​តារា​តំណាង​ពេលបច្ចុប្បន្ន​និង​នាពេល​អនាគត​។​

នៅថ្ងៃនេះ​មានកម្ម​វិធី​ជាច្រើន​នឹង​ចាប់ផ្តើម​ជំរុញ​ឲ្យ​មានការ​ចូលរួម​ពី​សំណាក់​អ្នក​ច្នៃ​ម៉ូត និង​អ្នក​បង្ហាញ​ម៉ូត ដែល​បន្ត​ធ្វើឡើង​រហូត​ដល់​ច្រើន​ខែ​ជា​បន្តបន្ទាប់​។ សូម​ចុច Like លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ ABC Extra Stout Cambodia ដើម្បី​តាមដាន​ព្រឹត្តិការណ៍​ដែល​គ្រោង​នឹង​រៀបចំ​ធ្វើឡើង​។​

​សូម​ណែនាំ​ពី​កម្មវិធី​ប្រកួត​សម្រាប់​អ្នក​ច្នៃ​ម៉ូត និង​អ្នក​បង្ហាញ​ម៉ូត​

​ដំណើរ​ឆ្ពោះ​រក​កម្មវិធី ABC Lions of Fashion សម្រាប់​អ្នក​ច្នៃ​ម៉ូត និង​អ្នក​បង្ហាញ​ម៉ូត​ដែលមាន​ទេពកោសល្យ

​នៅក្នុង​កម្មវិធី​ប្រកួត ABC Lions of Fashion សម្រាប់​អ្នក​ច្នៃ​ម៉ូត នឹងធ្វើ​ការជ្រើសរើស​អ្នក​ច្នៃ​ម៉ូត​ចំនួន 10 នាក់​ដែល​បង្ហាញខ្លួន​នៅក្នុង​វីដេអូ​ឃ្លី​ប​នៅលើ​ហ្វេ​ស​ប៊ុ​ក នឹងចូលរួម​ប្រកួតប្រជែង​ច្នៃ​ម៉ូត​។ ការច្នៃ​ម៉ូត​របស់​ពួកគេ​នឹងត្រូវ​បានបង្ហាញ​នៅលើ​ទំព័រ​ទស្សនា​វ​ដ្តី សូវ​រី​ន​។ អ្នកទទួល​ជ័យលាភី​ជើងឯក​នឹង​ទទួលបាន​រង្វាន់​ជា​សាច់ប្រាក់​ដើម្បី​គាំទ្រ​ឧបត្ថម្ភ​ពួកគេ​នៅពេលដែល​ពួកគេ​ចាប់​អាជីព​ច្នៃ​ម៉ូដ ទទួលបាន​រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូត​អន្តរជាតិ Fashion Week និង​ម៉ូត​សម្លៀកបំពាក់​របស់​អ្នកឈ្នះ​នឹងត្រូវ​បាន​ចុះផ្សាយ​ប្រចាំ​ទស្សនា​វ​ដ្តី សូវ​រី​ន​។​

នៅក្នុង​កម្មវិធី​ប្រកួត ABC Lions of Fashion សម្រាប់​អ្នក​បង្ហាញ​ម៉ូត នឹងធ្វើ​ការជ្រើសរើស​អ្នក​បង្ហាញ​ម៉ូត​អ្នក​ចំនួន 10 នាក់​ដែល​បង្ហាញខ្លួន​នៅក្នុង​វីដេអូ​ឃ្លី​ប​នៅលើ​ហ្វេ​ស​ប៊ុ​ក និង​ចូលរួម​ប្រកួតប្រជែង ហើយនឹង​បង្ហាញខ្លួន​នៅលើ​ទំព័រ​ទស្សនា​វ​ដ្តី សូវ​រី​ន​។ អ្នកទទួល​ជ័យលាភី​ជើងឯក​នឹង​ទទួលបាន​កិច្ចសន្យាការងារ​បង្ហាញ​ម៉ូត​ជាមួយ Arise Modeling Agency ទទួលបាន​រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូត​អន្តរជាតិ Fashion Week និង​ក្លាយជា​តារា​ម៉ូ​ដែល​គម្រប​មុខ​ប្រចាំ​ទស្សនា​វ​ដ្តី សូវ​រី​ន ។​

ចំពោះ​ព័ត៌មាន​លម្អិត​អំពី​របៀប​ចូលរួម​កម្មវិធី​ពិសេស​នេះ សូម​តាមដាន #ABCLionsOfFashion និង​ចូលទៅ​កាន់​គេហទំព័រ​៖www.facebook.com/ABC.ExtraStoutCambodia

​សូម​ទទួលទាន ABC Extra Stout ដោយ​ការទទួលខុសត្រូវ


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu