Ad Code

សំណុំរឿង ​ប៉ូលិស​បាញ់​គំរាម​ប្រធាន​ក្រុមហ៊ុន​សន្តិសុខ​ឯកជន បញ្ចប់​ត្រឹម​លុយ​៥.០០០​ដុល្លារ​ និង​បញ្ជូន​អ្នក​បាញ់​ទៅ​ដាក់​វិន័យ​



ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ រាជធានី​ភ្នំពេញ​បានឲ្យ​ដឹងថា លោក​វរសេ​នីយ៍​ទោ ឌួង ណាគ្រី អនុ​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង មហាផ្ទៃ ត្រូវ​បាន​ថ្នាក់លើ​សម្រេច​បញ្ជូន​ខ្លួន​ទៅកាន់​នាយកដ្ឋាន​តម្រួត បទបញ្ជា ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ​ដើម្បី ពិន័យ កងកម្លាំង ពាក់ព័ន្ធ​ការបាញ់​កាំភ្លើង​៥​គ្រាប់ ​គំរាមកំហែង​អ្នកដទៃ។​

ករណី​បាញ់​នោះ​បណ្តាលឲ្យ​បែក​កញ្ចក់​រថយន្ត​រ៉ង់​រ៉ូ​វែ​មួយ​គ្រឿង កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ខណ្ឌ​ច្បារអំពៅ។​

ប្រភព​ព័ត៌មាន​បន្តថា ​ការសម្រេច​បែបនេះ​បន្ទាប់ពី​ជនរងគ្រោះ​យល់ព្រម​សម្របសម្រួល​ជាមួយ ជន​ដៃ​ដល់ ដោយ​ទទួល​សំណង​ជា​លុយ​ចំនួន​៥​ពាន់​ដុល្លារអាមេរិក។​

ជនដៃដល់​ដែល​បាញ់​៥​គ្រាប់ ​បណ្ដាលឲ្យ​បែក​កញ្ចក់​ឡាន​ក្នុង​បទល្មើស​ជាក់ស្ដែង​ប៉ុនប៉ង​ឃាតកម្ម គឺ ​លោក​វរសេនីយ៍ទោ ឌួង ណាគ្រី អនុ​ប្រធាន​នាយកដ្ឋាន​នគរបាល ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ។
ចំណែក​ភាគី​ម្ខាង​ទៀត ​ឈ្មោះ ភូ រិ​ស្ស​ស្តូ​រ៉ា់ ជា​ប្រធាន​ក្រុមហ៊ុន​សន្តិសុខ CPS ។​

នៅ​យប់​កើត​ហេតុ ​គឺ​ជនបង្ក មាន​លក្ខណៈ​ស្រវឹង​ជោកជាំ បើក​រថយន្ត​តាមរក​រឿង​គេ ទើប​ឈាន​ដល់​ការបាញ់​បំបែក​កញ្ចក់​ឡាន​តែម្ដង។

ក្រោយ​កើតហេតុ​ ជនបង្ក ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់។ ចំណែក​ភាគី​ដែល​បែក​កញ្ចក់​រថយន្ត ​បានដាក់​ពាក្យបណ្ដឹង ​និង​ទាមទារ​សំណង​៣៥.០០០​ដុល្លារ លុះ​មាន​ការចចារ​គ្នា​ក្រៅ​ប្រព័ន្ធ​ ភាគី​ទាំង​២​មក​ត្រូវរ៉ូវ​គ្នា​ត្រឹម​៥.០០០​ដុល្លារ ហើយ​ថ្នាក់លើ​ក៏​សម្រេច​បញ្ជូន​ជនដៃដល់​ទៅ​អង្គភាព​តម្រួត​បទបញ្ជា​ ដើម្បី​អនុវត្ត​វិន័យ​កងកម្លាំង​ដោយ​មិន​បញ្ជូន​មក​តុលាការ​ទេ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu