Ad Code

មនុស្ស​៤១​នាក់​ស្លាប់​ខណៈ​យន្តហោះ​រុស្ស៊ី​ផ្ទុះ​ឆេះ​នៅពេល​ចុះចត



​​យន្តហោះ​ដឹក​អ្នកដំណើរ​រុស្ស៊ី​មួយ​គ្រឿង​បាន​ផ្ទុះ​ឆេះ​បន្ទាប់ពី​ចុះចត​ជាបន្ទាន់​នៅ​អាកាសយានដ្ឋាន​មមាញឹក​បំផុត​របស់​ទីក្រុង​មូស្គូ​ដែលជា​ហេតុ​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៤១​នាក់​ស្លាប់​ដោយ​ក្នុងនោះ​រួមមាន​ទាំង​កុមារ​យ៉ាងតិច​ពីរ​នាក់​ផងដែរ​។

​វីដេអូ​ដ៏​រន្ធត់​ដែល​គេ​ចែកចាយ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​បង្ហាញថា យន្តហោះ Sukhoi Superjet 100 របស់​ក្រុមហ៊ុន Aeroflot បាន​ជួប​គ្រោះថ្នាក់​នៅពេល​ចុះចត​ហើយ​បន្ទាប់មក​បាន​បង្កើនល្បឿន​តាម​បណ្តោយ​ផ្លូវ​រត់​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ Sheremetyevo កាលពី​ថ្ងៃអាទិត្យ​ដោយមាន​អណ្ដាតភ្លើង​ឆាបឆេះ​ចេញពី​តួ​យន្តហោះ​។

​អ្នកដំណើរ​អាច​ត្រូវ បាន​គេ​មើល ឃើញ​លោត​ទៅលើ​ពោង​សុវត្ថិភាព​នៅ ខាងមុខ​និង​រត់​ចេញពី​យន្តហោះ​ដែល​កំពុង​ឆាបឆេះ​នៅ​ពេល​ផ្សែង​ខ្មៅ​ខ្មួលខ្មាញ់​ហុយ​ឡើង​ទៅលើ​មេឃ​។​ ​ក្រុម​អ្នកស៊ើប​អង្កេត​និយាយថា មនុស្ស​ចំនួន​៤១​នាក់​បាន​ស្លាប់​។ គណៈកម្មាធិការ​ស៊ើបអង្កេត​រុស្ស៊ី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​មាន​មនុស្ស​ចំនួន​៧៨​នាក់​រួមទាំង​អាកាសយានិក​ផងដែរ​នៅ លើ​យន្តហោះ​ដែល​ឆ្ពោះ​ដំណើរ​ទៅ​ទីក្រុង​ភាគ​ពាយព្យ Murmansk មួយគ្រឿង​នេះ​”​។

​លោក Dmitry Matveyev រដ្ឋមន្ត្រី​សុខាភិបាល​នៃ​ទីក្រុង​មូស្គូ​បាន​និយាយ​នៅ​ព្រឹក​ថ្ងៃនោះ​ថា មនុស្ស​ចំនួន​១១​នាក់​បាន​រងរបួស​។យន្តហោះ​ដែល​ដឹក​អ្នកដំណើរ​ចំនួន​៧៣​នាក់​និង​អាកាសយានិក​៥​នាក់​មួយគ្រឿង​នេះ​បាន​ចាក​ចេញពី​ទីក្រុង Sheremetyevo នៅវេលា​ម៉ោង​៦:០២​នាទី​ល្ងាច​ហើយ​អាកាសយានិក​បានចេញ​សញ្ញា​ព្រមាន​មិនយូរប៉ុន្មាន​បន្ទាប់ពីនោះ​។

​ព្រលានយន្តហោះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​បន្ទាប់ពី​ហោះហើរ ​អាកាសយានិក​បាន​រាយ​ការណ៍​ពី​ភាពមិនប្រក្រតី​ហើយ​សម្រេចចិត្ត​ត្រលប់មក​អាកាសយានដ្ឋាន​វិញ​។ នៅវេលា​ម៉ោង​៦:៣០​នាទី​ល្ងាច យន្តហោះ​នេះ​បាន​ចុះចត​ជាបន្ទាន់​”​។

​ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី Aeroflot បាន​និយាយថា យន្ដហោះ​នេះ​ត្រូវតែ​វិល​ត្រលប់​មក​ព្រលាន​វិញ​ដោយសារ​មូលហេតុ​បច្ចេកទេស​ហើយ​ម៉ាស៊ីន​របស់​វា​បាន​ឆាបឆេះ​នៅពេល​ចុះចត​។ ទោះបីជា​យ៉ាងណាក៏ដោយ របាយការណ៍​ពីមុន​បាន​និយាយថា ភ្លើង​បាន​ផ្ទុះឡើង​នៅ​ពាក់កណ្តាល​អាកាស​។​នាយករដ្ឋមន្ត្រី​លោក Dmitry Medvedev បាន​បញ្ជា​ឲ្យ​គណៈកម្មាធិការ​ពិសេស​មួយ​ស៊ើបអង្កេត​អំពី​គ្រោះមហន្តរាយ​នេះ​៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu