ឧត្តរមានជ័យ ៖ មានអគ្គិភ័យឆេះតូបលក់គ្រឿងម៉ូតូមួយកន្លែង បានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីយប់ ឈានចូលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិ ក ឃុំចុង់កាល់ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ បណ្តាលឲ្យខូចខាតគ្រឿងបន្លាស់ម៉ូតូ និងសម្ភារៈផ្សេងៗមួយចំនួន។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់តូបលក់គ្រឿងបន្លាស់ម៉ូតូនេះមាន ឈ្មោះ ពៅ ពីប្អូន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាជាងម៉ូតូ រស់នៅភូមិ ក ឃុំចុងកាល ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានបន្តថា ករណីខាងលើនេះ ក្រោយពីបានទទួលបណ្តឹងភ្លាម សមត្ថកិច្ចយើងបានជួយពន្លត់ទាន់ពេលវេលា មិនឲ្យរាលដាលបន្តទៀត។
សមត្ថកិច្ចបានបន្តថា ករណីភ្លើងឆាបឆេះនេះបណ្តាលឲ្យខូចខាតសម្ភារៈជួសជុលម៉ូតូមួយចំនួន។
ក្នុងនោះដែរ តាមការត្រួតពិនិត្យ ករណីនេះ មានជនមិនស្គាល់មុខ បានមកលួចដុតពីខាងជើងតូបព្រោះមានស្នាមដានជើងលោតពីលើរបងមកក្រោម។
បច្ចុប្បន្ន សមត្ថកិច្ច កំពុងត្រួតពិនិត្យ និងស្រាវជ្រាវនៅកន្លែងកើតហេតុ ដើម្បីឈានទៅចាប់ជនសង្ស័យយកមកចាត់ការតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments