Ad Code

ទំនង​ស្រវឹង​បោះពួយ​ម៉ូតូ​យ៉ាង​លឿន រេ​ទៅ​បុក​រថយន្ត​ស្លាប់​ខ្លួនឯង



បាត់ដំបង ​៖ ​យុវជន​ម្នាក់ ​ដែល​ប្រភព​ជាច្រើន​ បានដាក់​ការសង្ស័យថា អាចមាន​ផ្ទុក​សារធាតុ​អាល់កុល​ផង​នោះ បាន​ស្លាប់​ភ្លាមៗ យ៉ាង​អាណោចអាធ័ម បន្ទាប់​ពី​បាន​បើកបរ​ម៉ូតូ​រេ​ពេញ​ផ្លូវ ​រួច​ក៏​ជ្រុល​ទៅ​បុក​នឹង​រថយន្ត។

លោក​អធិការរង ឌឿ​ន សម្បត្តិ បាន​អះអាងថា ​ករណីនេះ ​បានកើត​ឡើង​កាលពី​ថ្ងៃ​ទី​១​ ខែ​ឧសភា ​ឆ្នាំ​២០១៩ វេលា ម៉ោង ១០​និង​៤៥ នាទី​យប់ ស្ថិតនៅ​ក្រុមទី​៨ ភូមិ​ពោធិ៍​២ ឃុំ​គារ ស្រុក​មោងឫស្សី លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​បង្គោល គីឡូម៉ែត្រ លេខ ២៤៨- ២៤៩ រវាង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​C125 ពាក់​ស្លាក​លេខ បាត់ដំបង​1AF.7880 ជាមួយនឹង​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ។

លោក​អធិការរង​បាន​បន្តថា នៅ​មុនពេល​កើតហេតុ គឺ​ភាគី​ម៉ូតូ​ដែល​បើកបរ​ដោយ​ឈ្មោះ ធី ឆេង ភេទ ប្រុស អាយុ​២៥ ឆ្នាំ ស្នាក់នៅ​ភូមិ​កូន​ខ្លុង ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី បានធ្វើ​ដំណើរ​មកពី​លិច ទៅ​កើត ក្នុង​ល្បឿន​លឿន និង​មាន​ការ​រេ​ចង្កូត​ផង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​បុក​ជាមួយនឹង​រថយន្ត​មួយគ្រឿង​មិនដឹង​ម៉ាក​ធុន​(​បើក​រត់​គេចខ្លួនបាត់​) ដែល​កំពុង​បើកបរ ច្រាស​ទិស​គ្នា បណ្ដាលអោយ​យុវជន​រូបនោះ​ស្លាប់​នៅនឹងកន្លែង​តែម្តង។​

បច្ចុប្បន្ន​សព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅអោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ចំណែក​រថយន្ត​ដែល​បើក​គេចខ្លួន​ក៏​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu