Ad Code

កាន់តែ​ទាន់សម័យ ជាមួយ​ពណ៌​ថ្មី​នៃ​​​ទូទឹកកក Samsung Twin Cooling Plus™



ភ្នំពេញ​ ៖​ ផាសុកភាព​ក្នុង​ការ​រស់នៅ​គឺជា​កត្តា​ដ៏​ចាំបាច់​បំផុត​សម្រាប់​យើង​គ្រប់គ្នា​ ដែល​តែងតែ​ប្រាថ្នា​ចង់បាន​។ ដូច្នេះហើយ​ស្របពេល​ដែល​យើង​មាន​ភាព​មមាញឹក​បំផុត​ជាមួយនឹង​ការងារ​ប្រចាំថ្ងៃ ក្រុមហ៊ុន សាម​សុង ក៏បាន​អភិវឌ្ឍន៍ និង​ផ្តល់ជូន​នូវ​ជម្រើស​ទូ​ទឹក​កក​ Twin Cooling Plus™ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការរស់នៅ​សម្រាប់​យើងទាំងអស់គ្នា​ផងដែរ។

ថ្ងៃនេះ​យើង​សូម​ណែនាំ​អតិថិជន​ទាំងអស់​ឱ្យបាន​ស្គាល់ និង​ទទួលបាន​បទពិសោធន៍​ក្នុងការ​រស់នៅ​កាន់តែ​ងាយស្រួល​ជាមួយនឹង​ទូទឹកកក Samsung Twin Cooling Plus™ ដែលមាន​ជម្រើស 2 ពណ៌​គឺ ពណ៌​ខ្មៅ​ដ៏​ស្រស់​ស្អាត​(​ថ្មី​) និង​ពណ៌​ប្រាក់​ដោយ​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​បំផុត​ក្នុង​ការ​ធ្វើឱ្យ​បន្លែ ផ្លែឈើ ត្រី​សាច់ របស់​លោកអ្នក​រក្សាបាន​នូវ​ភាព​ស្រស់​កាន់តែ​យូរ​រហូតដល់ 72% ! ដោយឡែក​សម្រាប់​ផ្នែក​កក​ទៀតសោត​គឺ​ត្រូវបាន​រចនា​ឡើង​ដោយ​ការពារ​ពី​ការ​ឆ្លង​ក្លិន​មិនល្អ​ចូលគ្នា​ពី​ផ្នែក​ត្រជាក់​ទៅ​ផ្នែក​ផ្សេងទៀត​នោះ​ទេ​ព្រោះតែ​បច្ចេកវិទ្យា Samsung Twin Cooling Plus™ មាន​ប្រព័ន្ធ​បញ្ចេញ​ខ្យល់​ត្រជាក់​ពីរ​ដាច់ដោយឡែក​ពីគ្នា (2 Evaporators)​។

​មិន​ត្រឹមតែ​ប៉ុណ្ណោះ Samsung Twin Cooling Plus™ មាន​ភាព​ឆ្លាត​វៃ​បំផុត​ក្នុងការ​បំប្លែង​ភាព​ត្រជាក់​ដែល​អាចឱ្យ​លោកអ្នក​អាច​ផ្លាស់ប្តូរ​ទីតាំង​សម្រាប់​ក្លាសេ​ដើម្បី​ទទួល​បានការ​សន្សំសំចៃ​ខ្ពស់​ព្រម​ជាមួយនឹង​ទំហំ​កាន់តែ​ទូលាយ​ផងដែរ​ជាមួយនឹង​មុខងារ Smart Conversion! ដូច្នេះ លោកអ្នក​អាច​កំណត់​ការប្រើប្រាស់​ទូទឹកកករ​បស់​អ្នក​បាន 5 មុខងារ​ផ្សេងៗ​គ្នា​ដូចជា​៖
1. កក​ខាងលើ ក្លាសេ​ត្រជាក់​ផ្នែក​ខាងក្រោម (Freezer and Fridge Mode)
2. បិទ​ខាងលើ ក្លាសេ​ត្រជាក់​ខាងក្រោម (Energy Saving Mode)
3. បិទ​ខាងក្រោម ក្លាសេ​កក​ខាងលើ (Vacation Mode)
4. ក្លាសេ​ត្រជាក់​ខាងលើ និង​ក្រោម (Fridge Max Mode)
5. បិទ​ខាងក្រោម ក្លាសេ​ត្រជាក់​ខាងលើ (Mini Mode)

​នៅចាំ​អី​ទៀត​? សូម​ប្រញាប់​រួសរាន់​ឡើង​! ដើម្បី​សុខភាព​របស់​អ្នក និង​ការរស់នៅ​ប្រកបដោយ​ភាពងាយស្រួល​សម្រាប់​មនុ​ស្ស​ជាទី​ស្រឡាញ់​របស់​អ្នក​សូម​ជ្រើស​រើសយក​ទូទឹកកក Samsung Twin Cooling Plus™ ភ្លាម​ទៅ​! លោកអ្នក​អាច​រក​ជាវ​បាន​នៅតាម​បណ្តា​ហាង​ទំនើប សាម​សុង និង​ដេប៉ូ​ចែកចាយ​របស់​សាម​សុង​ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬ​ទំនាក់ទំនង​តាមរយៈ​លេខ​៖ 1800-203232៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu