Ad Code

ក្តោប​មុខសញ្ញា​បាន​ម្នាក់ និង​ដក​ថ្នាំញៀន​បាន ១៤ កញ្ចប់



បាត់ដំបង ​៖​ ជនសង្ស័យ​ម្នាក់​ ដែល​សមត្ថកិច្ច​បាន​កំណត់​ថា គឺជា​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​យ៉ាងសកម្ម ត្រូវបាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ធ្វើការ​ឃាត់ខ្លួន​ខណៈដែល​ជនសង្ស័យ​រូបនេះ ​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង។

លោក​អធិការ ឆាង វណ្ណ​ឆៃ បាន​លើកឡើងថា​ កិច្ចប្រតិបត្តិការ​នេះ ​បានធ្វើ​ឡើង​កាលពី ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង ១១ និង ២០ នាទី​ថ្ងៃត្រង់ នៅ​ចំណុច ក្រុមទី​៦ ភូមិ​សាលា​បាឡាត់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។

​លោក​អធិការ​បាន​បន្ត​ថា នៅ​ក្នុង​កិច្ចប្រតិបត្តិការ​ដែល​អនុវត្ត​ដោយ​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​នោះ បាន​ធ្វើការ​បង្ក្រាប​ទៅលើ​ករណី​ជួញដូរ​គ្រឿងញៀន​បាន ១​ករណី ក្នុង​បទល្មើស​ជាក់ស្ដែង ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ សុវណ្ណ កុម្ភ: ( ហៅ ខុង ) មាន​ទីលំនៅ​ត្រង់​ចំណុច​ខាងលើ ព្រមទាំង​បាន​ដកហូត​វត្ថុ​តាង​រួមមាន :​ថ្នាំញៀន​ប្រភេទ ម៉ា​ទឹក​កក​ចំនួន ១៤ កូន​ថង់​តូច ទូរ​ស័ព្ទ​ដៃ ១ គ្រឿង និង​សម្ភារៈ​​សម្រាប់​រំលែក​ច្រក​ថ្នាំ​ញៀន​លក់ មួយ​ចំនួនទៀត។

បច្ចុប្បន្ន​ជនសង្ស័យ​រូបនេះ​ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​រៀបចំ​បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តហើយ​ដើម្បី​ចាត់វិធានការ​តាមច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu