Ad Code

ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់ ​ពាក់ព័ន្ធ​ករណី​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់



​ឧ​ត្ត​រ​មានជ័យ ​៖ ​ដោយ​មាន​ការណែនាំ​ពី​ លោក​ឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ លោក​វរសេនីយ៍ឯក ហម ភិរម្យ អធិការ​នគរបាល​ក្រុង​ បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ១​ករណី​ កាលពី​វេលា​ម៉ោង​២២​និង​០០​នាទី ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៩ ​នៅ​ចំណុច​បេនឡាន​ក្រុង​សំរោង ស្ថិតនៅ​ក្នុង​ភូមិ​ដូន​កែន សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

លោក​វរសេនីយ៍ឯក ហម ភិរម្យ អធិការ​នគរបាល​ក្រុង​សំរោង​បាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ចប្រតិបត្តិការ​នេះ កម្លាំង​យើង​ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ លួ​ន គិ​ម​លិ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់​នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្ត​សៀមរាប​ ដោយ​ដកហូត​បាន​វត្ថុតាង​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ICE (​ម៉ា​ទឹកកក​) ចំនួន២​កញ្ចប់​ធំ និង ១​កញ្ចប់​តូច​ ស្មើនឹង​១៥.៦៥​ក្រាម​ និង​ទូរស័ព្ទ​ចុច​ពិល ១​គ្រឿង។​

លោក​អធិការ​នគរបាល​ក្រុង​បាន​ឲ្យ​ដឹង​ទៀត​ថា​ បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុតាង​ខាងលើ ត្រូវ​បាន​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu