ឧត្តរមានជ័យ ៖ កាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ លោកឧត្ដមសេនីយ៍ត្រី សុង ពិសិដ្ឋ ស្នងការរងទទួលផែនសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងដោយមានការចូលរួមពីលោកឧត្ដមសេនីយ៍ត្រី ព្រហ្ម សំអាត ស្នងការរងទទួលផែនធនធានមនុស្ស និងសហការី បានចុះទៅសួរសុខទុក្ខលោកអនុសេនីយ៍ឯក នួន ពិសី នាយរងការិយាល័យស្ថិតិប្រជាពលរដ្ឋ ដែលរងរបួសគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ សម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
នៅក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍ត្រី សុង ពិសិដ្ឋ ស្នងការរងនគរបាលខេត្តឧត្តរមានជ័យ បាននាំយកអំណោយលោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការខេត្ត នូវថវិកាចំនួន១.០០០.០០០ រៀល អង្ករ០១ការុង និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតផង៕
Source: Kampuchea Thmey Daily
0 Comments