Ad Code

​កីឡាករ Stan Wawrinka ចូលរួម​ជាមួយ Andy Murray ទាមទារ​ឲ្យ​លោក Justin Gimelstob ចុះ​ចេញពី​តំណែង​



កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ ជើងឯក Grand Slam ៣​ជំនាន់​កីឡាករ Stan Wawrinka បានលើកឡើង​ពី​ការអំពាវនាវ​របស់​កីឡាករ Andy Murray ឲ្យ​លោក Justin Gimelstob ចុះ​ចេញពី​តំណែង​របស់លោក​នៅក្នុង​គណៈ​ក្រុមប្រឹក្សាភិបាល​សមាគម​អាជីព​តឺ​ន្នី​ស ក្រោយ​ជនជាតិ​អាមេរិក​ម្នាក់នេះ ត្រូវបាន​គេ​កាត់ទោស បន្ទាប់ពី​ការចោទប្រកាន់​ពីបទ​បង្ក​ហិង្សា​។

ជើងឯក Australian Open, US Open និង Wimbledon ម្នាក់នេះ បាន​សរសេរ​លើ Twitter​ថា កីឡាករ​ត្រូវការ​បញ្ចេញមតិ​របស់​ពួកគេ​។ លោក Justin Gimelstob ត្រូវបាន​គេ​កាត់ទោស​ពីបទ​បង្ក​ហឹ​ង្សា​។ វា​មិនអាច​ទៅរួច​នោះ​ទេ​ឲ្យ​នរណា​ម្នាក់​លើកលែងទោស​ទង្វើ​បែប​ហ្នឹង និង​គាំទ្រ​វា​នោះ​។ ទោះ​ក្នុង​មុខ​ជំនួញ ឬ​ក្នុង​កីឡា យើង​មិនអាច​ពិភាក្សា​ពី​វា​បាន​នោះទេ​។



ទោះបីជា​យ៉ាងណាក៏ដោយ លោក Gimelstob ដែល​ខ្លួន​លោក​ផ្ទាល់​ធ្លាប់​ជា​កីឡាករ​វាយ​តឺ​ន្នី​ស​អាជីព​ដែរ​នោះ មិន​ឆ្លើយ​សារភាព​មិន​តវ៉ា​ចំពោះ​ការចោទប្រកាន់​ណាមួយ​នោះឡើយ ហើយ​រូបលោក ត្រូវបាន​គេ​កាត់ទោស​ឲ្យ​បម្រើ​ការងារ​សហគមន៍​រយៈពេល​៦០​ម៉ោង និង​ការព្យួរទោស​ដោយមាន​ល​ក្ខ​ខណ្ឌ​រយៈ​៣​ឆ្នាំ ដោយ​តុលាការក្រុង​ឡូ​សអាន់​ជឺ​ឡេស កាលពី​ថ្ងៃទី​២២ ខែមេសា កន្លងទៅ​។

កីឡាករ Murray បាន​និយាយប្រាប់​កាសែត​អង់គ្លេស Sunday Telegraph កាលពី​ចុង​សប្តាហ៍​មុន​ថា លោក​មិន​យល់ឃើញ​ថា លោក Justin Gimelstob គួរតែ​អាច​បន្ត​នៅ​កាន់តំណែង​របស់លោក​នៅ ATP ទៀត​ទេ​។

សូម​បញ្ជាក់​ថា លោក Gimelstob វ័យ​៤១​ឆ្នាំ បាន​ឡើង​តុលាការ បន្ទាប់ពី​ឧប្បត្តិហេតុ​កាលពី​ខែតុលា ឆ្នាំ​កន្លងទៅ ដែល​មើលឃើញ​គាត់​រង​ចោទ​ប្រកាន់​ថា បាន​វាយប្រហារ​មកលើ​អតីត​មិត្ត​ភ័ក្តិ Randall Kaplan ហើយ​និង ភរិយា និង​កូនស្រី​អាយុ​២​ឆ្នាំ​របស់​ពួកគេ​នៅ​ថ្ងៃបុណ្យ Halloween៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu