កីឡាករជើងចាស់ Souleymane Camara របស់ក្រុម Montpellier រកបានគ្រាប់បាល់ឈ្នះចុងក្រោយ ពេលដែលពួកគេតាមពីក្រោយដើម្បីបំបាក់ក្រុម Paris St Germain ៣-២នៅការប្រកួត Ligue 1កាលពីថ្ងៃអង្គារ ខណៈពេលដែលក្រុមជើងឯកមួយនេះ បន្តដំណើរបញ្ចប់រដូវកាលដ៏រង្គោះរង្គើរបស់ពួកគេនោះ។
វាគឺជាបរាជ័យលើកទី៣ហើយពី៤ប្រកួតចុងក្រោយសម្រាប់ក្រុម PSGដែលបានធ្វើឲ្យការនាំមុខគេ២គ្រាប់របស់ពួកគេ ត្រូវអសារបង់អត់ប្រយោជន៍នៅវគ្គផ្តាច់ព្រ័ត្រ French Cupកាលពីថ្ងៃសៅរ៍ មុនពេលចាញ់ក្រុម Stade Rennes នៅការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី Shootout។
ក្រុម PSGដែលដណ្តើមបានជើងឯក Ligue 1កាលពីដើមខែមេសាកន្លងទៅនោះ បន្តមាន១៦ពិន្ទុនាំមុខក្រុមលេខ២ Lilleថ្វីត្បិតតែមានដំណើរថយក្រោយនេះក៏ដោយ។
ក្រុម PSG និងក្រុម Montpellier បណ្តោយឲ្យមានគ្រាប់បាល់ចូលទីខ្លួនឯងដូចគ្នានៅក្នុងតង់ទី១ មុនពេលដែលកីឡាករ Angel di Maria បានធ្វើឲ្យក្រុមភ្ញៀវនាំមុខមុន២-១ ក្រោយលេងបាន១ម៉ោង។
ក្រោយពីកីឡាករ Andy Delort តាមបានស្មើវិញជាមួយនឹង១១នាទីចុងក្រោយ កីឡាករវ័យ៣៦ឆ្នាំ Camara សម្រេចបានគ្រាប់បាល់ឈ្នះសម្រាប់ក្រុមរបស់គាត់។
លទ្ធផលនេះដែរ បានធ្វើឲ្យក្រុម Montpellier ឡើងមកឈរនៅលេខរៀងទី៥ ពោលគឺមាន៥ពិន្ទុតាមពីក្រោយក្រុម St Etienne ដែលឈរនៅលេខរៀងទី៤៕
Source: Kampuchea Thmey Daily
0 Comments