ទីភ្នាក់ងារប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀនពិភពលោក(WADA) បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេទទួលបានទិន្នន័យជាង២.០០០គំរូ ពីមន្ទីរពិសោធន៍រុស្ស៊ី ដែលនឹងត្រូវប្រើប្រាស់ដើម្បីពង្រឹងដល់ករណីប្រឆាំងនឹងក្រុមអត្តពលិកដែលអាចនឹងបោកប្រាស់។
WADA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមដែលមានសមាជិក៥នាក់ ទទួលបាន២.២៦២គំរូពីមន្ទីរពិសោធន៍ ដែលបំបែកគំរូ A និង B មាននៅក្នុងគំរូ ៤.៥២៤ដប។
គំរូទាំងអស់ ដែលត្រូវបានស្រង់ បច្ចុប្បន្នត្រូវបានបញ្ជូនទៅកាន់មន្ទីរពិសោធន៍របស់ WADAនៅក្រៅប្រទេសរុស្ស៊ី។
លោក Gunter Younger គឺជាប្រធានក្រុមស៊ើបអង្កេត និងចារកិច្ច WADA ដែលដឹកនាំដំណើរការមួយនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា គំរូទាំងអស់នេះ នឹងត្រូវប្រើប្រាស់ដើម្បីពង្រឹងដល់ករណី ប្រឆាំងនឹងអ្នកដែលអាចបោកប្រាស់ និងអាចឲ្យរួចតោសអត្តពលិកដែលមិនបានបំពានលើបទបញ្ជាប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀន។
WADA បាននិយាយផងដែរថា ដំណើរការស្រង់ទិន្នន័យទីក្រុងម៉ូស្កូ ត្រូវបានគេស្រង់កាលពីខែមករា ជាយន្តការដើម្បីបង្ហាញភាពស្អាតស្អំរបស់ទីភ្នាក់ងារប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀនរុស្ស៊ី(RUSADA)។
យោងតាមសេចក្តីរាយកាណ៍ពី WADA បានឲ្យដឹងថា របាយការណ៍វិវត្តន៍ចុងក្រោយនេះ នឹងត្រូវបញ្ជូនទៅកាន់គណៈកម្មាធិការពិនិត្យការអនុវត្តន៍ឯករាជ្យនៅដើមខែឧសភានេះ ហើយព័ត៌មានបន្ថែមនឹងលាតត្រដាងនៅថ្ងៃទី១៥-១៦ ខែឧសភា ខាងមុខនេះ អំឡុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ WADA និងក្រុមប្រឹក្សាភិបាលគ្រឹះ ក្នុងទីក្រុង Montreal ៕
Source: Kampuchea Thmey Daily
0 Comments