Ad Code

​កីឡាករ Van de Beek ជួយ​ឲ្យ​ក្រុម Ajax ឈ្នះ​ក្រុម Spurs១-០​នៅ​ជើង​ទី​១​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League



កីឡាករ Donny van de Beek របស់​ក្រុម Ajax Amsterdam ដណ្តើមបាន​គ្រាប់​បាល់​សម្រាប់​ជ័យជំនះ​១-០​លើ​ក្រុម Spurs​នៅ​ការប្រកួត​ជើង​ទី​១​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League របស់​ពួកគេ​កាលពី​ថ្ងៃ​អង្គារ​។

ការ​ស៊ុត​បាល់​របស់​កីឡាករ​វ​៧​យ​២២​ឆ្នាំ​ម្នាក់នេះ បាន​កើតមានឡើង​នៅ​នាទី​១៥ ដើម្បី​ធ្វើ​ឲ្យ​ក្រុម Ajax​ទទួលបាន​គ្រាប់​បាល់​ក្រៅ​ទឹកដី​ដ៏​សំខាន់ និង​ទុក​ឲ្យ​ក្រុម Spurs​ប្រឈម​នឹង​ការងារ​លំបាក​បំផុត​នៅក្នុង​ទីក្រុង Amsterdam បើសិនជា​ពួកគេ​ចង់​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង នៅ​ការប្រកួត​ក្លិប​បាល់ទាត់​កំពូល​អឺរ៉ុប​មួយ​នេះ​។



ក្រុម Ajax ដែល​បាន​ទម្លាក់​ក្រុម Real Madrid និង​ក្រុម Juventus​តាមផ្លូវ​របស់​ពួកគេ​ឡើងមក​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League​ជា​លើកដំបូង ចាប់តាំងពី​ឆ្នាំ​១៩៩៧​នោះ បាន​បង្ក​ការងារ​ច្រើន​ដល់​ក្រុម​ម្ចាស់ផ្ទះ ជាពិសេស​នៅក្នុង​តង់​ទី​១​តែម្តង ពេលដែល​ពួកគេ​វាយ​សម្រុក​ដូច​ទឹកបាក់​ទំនប់​នោះ​។

​ក្រុម Spurs ចាប់ផ្តើម​លេង​ល្អ​ឡើងវិញ ក្រោយពេល​សម្រាក​តង់​ទី​១ ប៉ុន្តែ​ក្រុម Ajax​លេង​ការពារ​បានល្អ ដើម្បី​បន្ត​ការនាំ​មុខ​របស់​ពួកគេ ហើយ​ពួកគេ​ស្ទើ​តែ​រកបាន​គ្រាប់​បាល់​ទី​២​ទៅហើយ ពេលដែល​ការ​ស៊ុត​បាល់​របស់​កីឡាករ David Neres ត្រូវចំ​របារ​ទី​។​

ក្រុម Ajax​របស់លោក Erik ten Hag ចាប់ផ្តើម​លេង​ការប្រកួត​ដោយមាន​ទំនុកចិត្ត​ខ្ពស់ និង​កម្លាំង​ពលំ​ខ្លាំងក្លា ជាហេតុ​ធ្វើ​ឲ្យ​ក្រុម Spurs​ស្ទើរតែ​ពុំ​អាច​ទ្រាំទ្រ​នឹង​ការវាយលុក​របស់​ពួកគេ​។​
​ក្រុម Ajax​បានបង្ហាញ​យ៉ាងច្បាស់​ក្នុងការ​ប្រកួត​មួយ​នេះ នូវ​សមត្ថភាព​របស់​ពួកគេ​ដែល​អាច​យកឈ្នះ​ក្រុម Real Madrid​និង​ក្រុម Juventus កាលពី​២​ជុំ​មុន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu