Ad Code

​ឃាត់​ខ្លួន​គ្រូពេទ្យ​ល្មោភកាម​ម្នាក់ ​ដែល​ចូល​ចាប់​រំលោភ​នារី​ម្នាក់ ​ដល់​ក្នុង​បន្ទប់​ ​



​ភ្នំពេញ ៖ នារី​ក្រមុំ​ម្នាក់​ កំពុងតែ​ដេក​ក្នុង​បន្ទប់ ​ស្រាប់​តែ​ត្រូវ​បុរស​ល្មោភកាម​ចូល​ចាប់​រំលោភ ​តែ​ត្រូវ​ម្តាយ​ជនរងគ្រោះ​មក​ទាន់ ស្រែក​ឆោឡោ ​រួច​ប្តឹង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គោក​រកា ឃាត់ខ្លួន​បាន​ កាលពី​វេលា​ម៉ោង​វេលា​ម៉ោង​២១និង​៤០​នាទី ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៩ ត្រង់ចំណុច​ផ្ទះ​លេខ​៧៩ ផ្លូវ​បេតុង ភូមិ​អណ្តូង​៦ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​
​ ​
ជនសង្ស័យ ​ឈ្មោះ ម៉េ​ត សា​ម៉ែន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្រូពេទ្យ មាន​ទីលំនៅ ផ្ទះ​លេខ​(២២)២៣៤ ផ្លូវ​លេខ​៤៦៧K១៤ ភូមិ​អណ្តូង​៦ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ គ ម ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មការិនី មាន​ទីលំនៅ ផ្ទះ​លេខ​៧៩ ផ្លូវ​បេតុង ភូមិ​អណ្តូង​៦ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ រីឯ​សម្ភារៈ​ដកហូត​ ១.​ថ្នាំពេទ្យ​ម៉ាក OMEPRIM មួយ​បន្ទះ​២​កំណាត់, ២.​ទូរស័ព្ទ​ចំនួន០១​គ្រឿង​។​

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​កំពុង​សម្រាក​(​ដេក​)​នៅក្នុង​បន្ទប់​បាំង​វាំងនន​ក្នុងផ្ទះ ដោយបាន​បិទទ្វារ ​តែ​មិន​ចាក់​គន្លឹះ លុះដល់​វេលា​ម៉ោង២១និង​៤០​នាទី ស្រាប់តែ​ឮ​សំឡេង​បើកទ្វារ ជនរងគ្រោះ​ក៏​ដើរទៅ​មើល ស្រាប់តែ​ជនសង្ស័យ​ស្ទុះ​មក​ឱប​ថើប​ពី​ក្រោយ ហើយ​ផ្តួល​​ទៅលើ​គ្រែ ​រួច​ដោះ​ខោអាវ​ជនរងគ្រោះ​ចេញ និង ​បាន​ធ្វើ​សកម្មភាព​រួមភេទ មួយ​សន្ទុះ​ក្រោយមក ​ស្រាប់តែ ​ឈ្មោះ ឃឹម ណាត​(​ត្រូវជា​ម្តាយ​ជនរងគ្រោះ​)​មក​ទាន់ ហើយ​បាន​រ​ត់​ទៅ​បិទទ្វារ ស្រែក​ឆោឡោ និង ​បាន​ទូរស័ព្ទ​រាយការណ៍​ជូន​សមត្ថកិច្ច​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គោក​រកា ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គោក​រកា ក៏បាន​មកដល់ ​និង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នាំយកមក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គោក​រកា ដើម្បី​ធ្វើការ​សាកសួរ និង​នាំយកមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់​ការ​ទៅតាម​ផ្លូវច្បាប់​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu