Ad Code

ប្រទះឃើញ​សាកសព​បុរស​ម្នាក់ ​អណ្តែត​ទឹក​ដោយ​ពុំ​មាន​អ្នកស្គាល់​អត្តសញ្ញាណ



កណ្ដាល​ ៖ សាកសព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវបាន​គេ​ប្រទះ​ឃើញ​ស្លាប់​អណ្តែត​ទឹក​ហើម​ស្អុយ​ទៅ​ហើយ កាលពី​ព្រឹក​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ ២០១៩ នៅក្នុង​បឹង​សំពៅ​មាស ស្ថិត​ក្នុងភូមិ ឃ្លាំង​ស្បែក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល​។

សមត្ថកិច្ច​បាន​ឲ្យដឹង​ថា កាលពី​វេលា​ម៉ោង​ប្រហែល​៨​ព្រឹក ថ្ងៃទី​២ ខែឧសភា ​ឆ្នាំ២០១៩ មាន​ប្រជាពលរដ្ឋ​ម្នាក់ ​បាន​មក​រាយការណ៍​ប្រាប់​នគរបាល​មូលដ្ឋាន​ថា បាន​ប្រទះឃើញ​សា

កសព​ម្នាក់​ស្លាប់​អណ្តែត​ទឹក ហើយក៏​បាន​នាំ​ផ្លូវ​សមត្ថកិច្ច​ទៅ​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ​តែម្តង​។

លោក​វរសេនីយ៍ឯក ដួង តេង អធិការ​នគរបាល​ស្រុក​ពញាឮ បាន​មានប្រសាសន៍​ថា ករណី​សាកសព​នេះ ក្រោយពី​បង្កើត​គណៈកម្មការ​ចំរុះ​ទៅ​ត្រួតពិនិត្យ​បញ្ជាក់​ថា ​ជនរងគ្រោះ​(​សព​)​ស្លាប់​ដោយ​លង់ទឹក​នៅ​ទីនោះ ព្រោះ​នៅ​លើ​ដងខ្លួន​សាកសព​ពុំ​មាន​ស្នាមរបួស​អ្វី​ឡើយ​។

នៅ​កន្លែង​កើតហេតុ សាកសព​ត្រូវ​បាន​គេ​ប្រះ​ឃើញ​ស្លាប់​ដោយ​ផ្កាប់មុខ ដោយ​អង្កុញ​ជង្គង់ ក្នុង​ឯកសណ្ឋាន​ស្លៀកខោ​ខូវប៊យ​ពណ៌​ខៀវ​ជើងវែង និង​ពាក់អាវ​ដៃ​វែង ​ពណ៌​ពង​ជីងចក់​។



​នៅ​លើ​ដងខ្លួន​សាកសព​មាន​ពាក់​ពាក់​ឡិ​កា​ជ័រ​ពណ៌​ខ្មៅ​នៅក្នុង​ហ៊ោ​បៅ​ខោ​ខាង​ក្រោយ​មាន​ទូរស័ព្ទ​ចំនួន​១ គ្រឿង ម៉ាក Nokia ចុច​ពិល ពណ៌ លឿង មាន​ស៊ីម គ្មាន​ថ្ម នៅ​ហ៊ោ​បៅ​ខោ​មុខ​ខាងឆ្វេង មាន​កញ្ចប់​បារី​ហ្វី​ន​និង​ដែកកេះ​ចំនួន​១ និង ហ៊ោ​បៅ​ខោ​ខាងស្តាំ​មាន​ប្រាក់​រៀល​មួយចំនួន។

​ប៉ូលិស​និយាយ​ថា សាកសព​នេះ​នៅ​មិនទាន់​មាន​សាច់​មក​ទទួល​នៅឡើយ​ទេ​តែ​ត្រូវ​បាន​យក​ទៅ​ឲ្យ​តា​អាចារ្យ​រៀបចំ​បូជា​(​ដុត​)​ព្រោះ​សាកសព​ស្អុយ​ទៅហើយ​មិនអាច​ទុក​បន្តទៀត​បានទេ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu