Ad Code

មង្គលការ​គូស្នេហ៍​អ្នកដឹកនាំ​នៅ​ថោ​ន​លោក ប៊ុន រតនា និង លី​ឈី ធ្វើ​ឲ្យ​កក្រើក​​អ្នក​សិល្បៈ



ភ្នំពេញ​ ៖ ​បន្ទាប់ពី​មាន​ទំនាក់ទំនង​ស្នេហា​និង​ស្រលាញ់​ស្វែងយល់​ចិត្ត​គ្នា​មាន​រយៈពេល​ច្រើន​ឆ្នាំ​មក​នោះ ​ទីបំផុត​លោក ប៊ុន រតនា អតីត​អ្នកដឹកនាំ​សម្តែង​នៅ​ផលិតកម្ម​ថោ​ន ​និង​អ្នកនាង លី​ឈី ពិធី​ការិនី​ទូរទស្សន៍​ថោ​ន​ បានសម្រេច​ដឹក​ដៃ​គ្នា​ចូល​រោង​ជ័យ​ហើយ​ កាលពី​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៩​កន្លងមកនេះ។

ពិធី​ជប់លៀង​មង្គលការ​របស់​តារា​ប្រុស​-​ស្រី​មួយ​គូ​​ខាង​លើ​នេះ​ បាន​ធ្វើ​ឡើង​នៅ​ទីតាំង​ដឺ​ព្រេ​មៀ​សែន​សុខ​ជិត​ផ្សា​ទំនើប​អ៊ី​អន​២​ ខណៈដែល​អញ្ជើញ​ភ្ញៀវ​ចូលរួម​អបអរ​មង្គលការ​រប​ស់​ខ្លួន​មាន​ចំនួន​ច្រើន​។ ​មិនតែប៉ុណ្ណោះ​មង្គលការ​របស់លោក ប៊ុន រតនា និង​អ្នកនាង លី​ឈី ក៏ត្រូវ​បាន​គេ​កត់សម្គាល់ឃើញ​មាន​សុទ្ធតែ​តារា​សិល្បៈ​ប្រុស​-​ស្រី​ល្បីៗ​នាំគ្នា​ទៅ​ចូលរួម​យ៉ាងច្រើន​កុះករ​ផងដែរ​។​

បើតាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​សាមីខ្លួន​អ្នក​ទាំងពីរ​លោក ប៊ុន រតនា និង​អ្នកនាង លី​ឈី និយាយថា​ពួកគេ​ទាំងពីរ​នាក់​បាន​ស្គាល់គ្នា​មាន​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ដោយ​ក្នុង​នោះ​ក្រោយពេល​ស្គាល់គ្នា ​ក៏​ចាប់ផ្តើម​មានចិត្ត​ស្រលាញ់គ្នា​អំឡុងពេល​ប្រមាណ​ជា​២​ឆ្នាំ​ចុង​ក្រោយនេះ​តែ​ប៉ុណ្ណោះ​ក៏​សម្រេចចិត្ត​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​យកគ្នា​ធ្វើជា​ប្តី​-​ប្រពន្ធ​តែម្តង​។​

អតីត​អ្នកដឹកនាំ​ល្បីឈ្មោះ​របស់​ផលិតកម្ម​ថោ​ន​លោក ប៊ុន រតនា បន្តទៀតថា​ ដំបូង​ឡើយ​រវាង​លោក​និង​អ្នកនាង លី​ឈី គឺ​គ្រាន់តែ​រាប់អាន​គ្នា​ក្នុងនាម​មិត្តភាព​រួម​អាជីព​ការងារ​សិល្បៈ​ដូចគ្នា​ប៉ុណ្ណោះ​ប៉ុន្តែ​ក្រោយពេល​មើលឃើញ​ពី​ច​រិ​ត​ល្អ មានការ​រួសរាយ​រាក់ទាក់ ​ហើយ​មិនចេះ​រញ៉េរញ៉ៃ​នោះ​ ខ្លួន​ក៏​ចាប់ផ្តើម​ដាក់ចិត្ត​លួច​ស្រលាញ់​ភរិយា​អ្នកនាង លី​ឈី តែម្តង​។​

លោក ប៊ុន រតនា​បាន​បន្ថែមទៀតថា ​នៅក្នុង​ពិធីមង្គលការ​របស់លោក​និង​ភរិយា​អ្នកនាង​លី​ឈី នេះដែរ​ ក៏មាន​ការអញ្ជើញ​ភ្ញៀវ​មិត្តភក្តិ​សិល្បៈ​ចូលរួម​មាន​ចំនួន​ច្រើន​។ ខណៈដែល​ទីតាំង​ជប់លៀង​មង្គលការ​មាន​រហូត​ទៅដល់​២​អាគារ​ឯ​ណោះ​។​ម្យ៉ាងទៀត​លោក​ក៏​អរគុណ​ចំពោះ​វត្តមាន​របស់​ភ្ញៀវកិត្តិយស​ដែល​បាន​ចូលរួម​ច្រើន​លើស​ការរំពឹងទុក​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu