Ad Code

ប៉ូលិស​នូ​វែ​ល​ហ្សេ​ឡង់​ចោទប្រកាន់​បុរស​ម្នាក់​ពីបទ​កាន់កាប់​គ្រឿងផ្ទុះ​ក្នុង​ទីក្រុង Christchurch



បុរស​ម្នាក់​ក្នុង​ទីក្រុង Christchurch ត្រូវបាន​ចោទប្រកាន់​នៅ​តុលាការ​កាលពី​ថ្ងៃ​ពុធ​ពីបទ​កាន់កាប់​គ្រឿងផ្ទុះ គ្រាប់រំសេវ​និង​អាវុធ​វាយលុក​។ ការចោទប្រកាន់​នេះ​បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​ប៉ូលិស​បាន​រកឃើញ​គ្រឿងផ្ទុះ​ដ៏​គួរ​ឲ្យ​សង្ស័យ​នៅក្នុង​ទីក្រុង​នេះ​ដែលជា​កន្លែង​អ្នក​កាន់សាសនា​ឥស្លាម​ចំនួន​៥០​នាក់​ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារ​លើ​វិហារ​ឥស្លាម​ពីរ​កន្លែង​កាលពី​ខែមីនា​។​

ទោះបីជា​យ៉ាងណាក៏ដោយ ប៉ូលិស​បាន​និយាយថា ជនសង្ស័យ​អាយុ​៣៣​ឆ្នាំ​រូបនេះ​មិនមាន​ទំនាក់ទំនង​ជាមួយនឹង​ការវាយប្រហារ​នោះទេ​។ យោងតាម​សេចក្តីថ្លែងការណ៍​តាម​អ៊ី​ម៉ែ​លពី​ប៉ូលិស​នូ​វែ​ល​ហ្សេ​ឡង់​បាន​ឲ្យ​ដឹងថា គាត់​ត្រូវបាន​គេ​ចោទប្រកាន់​បី​ករណី​ពីបទ​កាន់កាប់​គ្រឿងផ្ទុះ​និង​រំសេវ​និង​ពីរ​ករណី​ពីបទ​កាន់កាប់​អាវុធ​វាយលុក​។

ប៉ូលិស​បាន​ចាប់ខ្លួន​បុរស​ម្នាក់នេះ​នៅឯ​ស្ថានីយ៍​មួយ​នៅ​ភាគ​ខាងកើត​ទីក្រុង Christchurch កាលពី​ថ្ងៃ​អង្គា​រហើយ​មន្ត្រី​ដោះ​គ្រាប់បែក​បាន​ពិនិត្យមើល​ឧបករណ៍​ផ្ទុះ​ដ៏​គួរ​ឲ្យ​សង្ស័យ​នៅ​ជាយក្រុង​។​
​សេចក្តីថ្លែងការណ៍​បាន​និយាយថា “​យើង​មិន​ស្វែងរក​នរណាម្នាក់​ផ្សេងទៀត​ទាក់ទង​នឹង​ឧបទ្ទវហេតុ​នោះទេ​។ មិនមាន​ទំនាក់ទំនង​ណាមួយ​រវាង​បុរស​វ័យ​៣៣​ឆ្នាំ​រូបនេះ​និង​ការវាយប្រហារ​នៅ​ទីក្រុង Christchurch កាលពី​ថ្ងៃទី​១៥​ខែមីនា​ឡើយ​”​។​

សន្តិសុខ​របស់​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​បាន​ស្ថិតក្នុង​ការប្រុងប្រយ័ត្ន​ខ្ពស់​បើទោះបីជា​ការគំរាមកំហែង​សន្តិសុខ​ជាតិ​ត្រូវបាន​បន្ទាប​ទៅ​កម្រិត​មធ្យម​កាលពី​ខែ​មុន​បន្ទាប់ពី​ការសម្លាប់​រង្គាល​នៅ​វិហារ​ឥស្លាម​ពីរ​កន្លែង​ក្នុង​ទីក្រុង​កោះ​ភាគខាងត្បូង​មួយ​នេះ​ក៏ដោយ​។​

មនុស្ស​ចំនួន​៥០​នាក់​ត្រូវបាន​សម្លាប់​និង​រាប់សិប​នាក់​រងរបួស​ក្នុងការ​វាយប្រហារ​លើ​វិហារ​ឥស្លាម Al Noor និង Linwood អំឡុង​ការ​អធិដ្ឋាន​ថ្ងៃ​សុក្រ​ទី​១៥​ខែមីនា​។ វា​ជាការ​បាញ់សម្លាប់​ដ៏​អាក្រក់​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu