Ad Code

តំណាង រដ្ឋមន្ត្រី ធនធានទឹក ជួប ពិភាក្សា​កា​ងារ​ជាមួយ មន្ត្រីជាន់ខ្ពស់​របស់​ធ​នាគារ​ពិភពលោក (World Bank, WB) ទទួលបន្ទុក​ការងារ​អនុវត្ត​លើ​វិស័យ​ទឹក​អន្តរជាតិ



​ភ្នំពេញ ​៖ ​នា​ព្រឹក​ថ្ងៃ​សុក្រ ១៤​រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៩ លោក អនុរដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម ចាន់ ស៊ី​ណាត បាន អនុញ្ញាត​ឲ្យ​មន្ត្រីជាន់ខ្ពស់​របស់​ធនាគារ​ពិភពលោក (World Bank, WB) ទទួលបន្ទុក​ការងារ​អនុវត្ត​លើ​វិស័យ​ទឹក​អន្តរជាតិ សម្រាប់​ភូមិភាគ​អាស៊ី និង​ប៉ា​ស៊ី ហ្វិ​ក លោក Takuya Kamata និង​សហការី​បាន​ចូលជួប និង​ពិភាក្សា លើ​ការងារ​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​កម្ពុជា និង​តំបន់​លើ​ការគ្រប់គ្រង​វិស័យ​ធនធានទឹក​។



​ក្រសួង​បន្ត​ថា ក្នុង​ពេល​កន្លងទៅ WB បាន​ជួយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម លើ​ការងារ​គ្រប់គ្រង​វិស័យ​ធនធានទឹក​តាមរយៈ​គំរោង​ជាច្រើន​។ ដែល​មកដល់​ពេល​បច្ចុប្បន្ន​នេះ​រួមមាន​គម្រោង​ដូចតទៅ ៖១- គម្រោង​កសាង​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​វែង​លើ​វិស័យ​ធនធានទឹក​។​២- គម្រោង​ផលិត​ទឹក​សម្រាប់​កសិកម្ម​។ ៣- គម្រោង​គ្រប់គ្រង​វិស័យ​ទឹក​ចម្រុះ​ក្នុង​ក្របខណ្ឌ​អាង​ទន្លេមេគង្គ (Integrated Water Resources Management, IWRM) ដែលមាន​CNMC​ជា​អ្នក​សហការ​អនុវត្តន៍​ជាមួយនឹង​ប្រទេស​ជា​សមាជិក​ពីរ​ទៀត​របស់​គណៈកម្មាធិការ​ទន្លេមេគង្គ (Mekong River Commission, MRC)​។​៤- គម្រោង​ប្រព័ន្ធធារាសាស្ត្រ និង​ប្រព័ន្ធ​ដោះ​ទឹក​តាម​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម​។



លោក Kamata បាន​មានប្រសាសន៍ កោតសរសើរ ដល់ លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​បាន​សហការ​ល្អជា​មួយ និង​ធនាគារអភិវឌ្ឍន៍អាស៊ី ADB និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (MEF) ធ្វើការ​បង្កើត​នៅ មជ្ឈមណ្ឌល​ជាតិ​ទិន្នន័យ​ទឹក ដែល​មាន​សារៈសំខាន់ និង​ប្រយោជន៍​ធំធេង​ណាស់​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​ទាំងមូល​។ លោក Kamata បាន​បន្ត​ទៀត​ថា មជ្ឈមណ្ឌល​នេះ​ជា​ខឿន​ទិន្នន័យ​ដ៏​ល្អ​បំផុត​សម្រាប់​គ្រប់គ្រង​ទឹក ប្រើប្រាស់​ទឹក និង​បញ្ជា​ទឹក ហើយ​លោក​បាន​បញ្ជាក់​យ៉ាងច្បាស់​ទៀត​ថា ដល់ពេល​សមស្រប​បំផុត​ហើយ ដែល WB ត្រូវតែ​ជួយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លើ​មជ្ឈមណ្ឌល​ខាងលើ និង​លើ​អនុ​វិស័យ​ដទៃទៀត​ជាច្រើន​ក្នុង​វិស័យ​ធនធានទឹក​ទាំងមូល​។​



​លោក អនុរដ្ឋលេខាធិការ បាន​ស្នើ​ឲ្យ WB ធ្វើការ​បញ្ជូន​ក្រុម​បេសកកម្ម​មួយទៀត​ឲ្យ​បាន​ឆាប់​មុន​ពាក់​កណ្តាល​ខែមិថុនា​ឆ្នាំនេះ ដើម្បី​ធ្វើការ​វាយតម្លៃ​បញ្ចប់​លើ​ផ្នែក​ដែល WB ត្រូវ​ជួយ​ដល់​មជ្ឈមណ្ឌល​ខាងលើ​។ លោក Kamata បាន​ឯកភាព និង​យល់ព្រម តាម​សំណើ ហើយ​លោក​បានបញ្ជាក់​ច្បាស់​ទៀត​ថា WB មិន​ត្រឹម​ធ្វើការ​វាយតម្លៃ​លើ​តម្រូវការ​សម្រាប់​តែ​មជ្ឈមណ្ឌល​តែមួយ​នោះទេ តែ​WB ក៏​ត្រូវ​ចាប់ផ្តើម​ឲ្យ​ខាន​តែ​បានធ្វើ​ការសិក្សា​លើ​តម្រូវការ​ទាំង​អស់នៃ​អនុវិស័យ​នានា​ក្នុង​វិស័យ​ធនធានទឹក​ទាំងមូល៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu