ព្រះអង្គអាន់ឌ្រូ(Andrew) បានបដិសេធការអះអាងរបស់ស្ត្រីអាមេរិកម្នាក់ថា នាងត្រូវបានបង្ខំឲ្យរួមភេទជាមួយព្រះអង្គ នៅពេលនាងអាយុ១៧ឆ្នាំ និងនិយាយថា ព្រះអង្គចង់យកចិត្តទុកដាក់ទៅលើកិច្ចការរបស់ព្រះអង្គ។
នៅក្នុងការបង្ហាញមុខជាសាធារណៈរបស់ព្រះអង្គជាលើកដំបូង ចាប់តាំងពីគេបានធ្វើកាតអះអាងមក ព្រះអង្គអាន់ឌ្រូនិយាយថា ព្រះអង្គចង់រំលឹកឡើងវិញពីការបដិសេធ ដែលបានផ្សាយដោយវាំង Buckinghan។
ព្រះអង្គមានព្រះបន្ទូលនៅក្នុងពិធីបដិសណ្ឋារកិច្ចរបស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដារ៉ូស ប្រទេសស្វីស។
មេធាវីរបស់នាងវើ ជីនៀរ៉ូបឺត (Virginia Robert) បានរំលឹកការអះអាងនោះ នៅក្នុងឯកសារថ្មី ដែលបានផ្តល់ទៅឲ្យតុលាការទៅផ្ល័រីដា។
វាំង Buckinghan ពីមុនបាននិយាយថា ការអះអាងប្រឆាំងនឹងព្រះអង្គអាន់ឌ្រូគឺមិនពិតទាល់តែសោះ និងពុំមានមូលដ្ឋានច្បាស់លាស់។
ឯកសារថ្មីដែលបានដាក់ពាក្យបណ្តឹងនៅរដ្ឋផ្ល័រីដា គឺជាលើកទីមួយដែលនាងរ៉ូបឺត បានផ្តល់សេចក្តីថ្លែងការណ៍មួយអំពីការចោទប្រកាន់ នៅក្នុងពាក្យសំដីរបស់នាង។
ពួកមេធាវីរបស់នាងនិយាយថា ពួកគេបានផ្ញើសារលិខិតមួយច្បាប់ជូនព្រះអង្គហាន់ឌ្រូ ឲ្យព្រះអង្គឆ្លើយតបដោយធ្វើការស្បថស្បែចំពោះការចោទប្រកាន់នោះ៕

0 Comments