នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក ហៃ ឌើអាល់អាបាឌី (Haider Al Abadi) បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា លោកព្រួយបារម្ភប្រាក់ចំណូលកាន់តែទាបពីតម្លៃប្រេងសាកល ដែលកំពុងធ្លាក់នោះអាចប៉ះពាល់ដល់យុទ្ធនាការយោធារបស់ប្រទេសប្រឆាំងនឹងរដ្ឋឥស្លាម។
ក្រោយពីបានចូលរួមនៅក្នុងការប្រជុំមួយ ជាមួយពួកសមាជិករបស់ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងរដ្ឋឥស្លាមនៅក្នុងក្រុងឡុងដ៍មកលោកបាឌើនិយាយថា ពួកសម្ព័ន្ធមិត្តអាចជួយអនុញ្ញាតឲ្យក្រុងបាកដាដ ផ្អាកការចំណាយសម្រាប់គ្រាប់រំសេវ និងអាវុធ។
លោកបាននិយាយប្រាប់សន្និសីទកាសែតមួយថា «តម្លៃប្រេងបានធ្លាក់ចុះប្រហែល៤០ភាគរយនៃកំរិតរបស់គេ កាលពីឆ្នាំមុន។ សេដ្ឋកិច្ចនិងថវិការបស់ប្រទេសអ៊ីរ៉ាក់ពឹងផ្អែក៨៥ភាគរយទៅលើប្រេង ហើយបញ្ហានេះជាមហន្តរាយសម្រាប់យើង»។
សេចក្ដីថ្លែងការណ៍របស់លោកធ្វើឡើង នៅពេលរដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិក លោកឆ័ក ហាហ្កេល (Chak Hagel) នៅក្រុងវ៉ាស៊ីនតោន បានរិះគន់ចំពោះការរិះគន់កាលពីពេលថ្មីៗរបស់អាបាឌីជំហាននៃកិច្ចប្រឹងប្រែងពីមុនរបស់សហរដ្ឋអាមេរិក និងសហរដ្ឋអាមេរិកក្នុងការគាំទ្រប្រទេសអ៊ីរ៉ាក់នោះ។
លោក អាបាឌីបានជួបនាយករដ្ឋមន្ត្រីអង់គ្លេសលោកដាវីដ ខេមរ៉ន (David Caeron) មុនពេលប្រជុំ និងសុំឲ្យមានការបង្វឹកយោធា និងគ្រាប់រំសេវថែមទៀត៕

0 Comments