Ad Code

ស្នងការ​រង​ទទួល​កិច្ចការ​ព្រំដែន​ខេត្តរតនគិរី​ចាប់​រថយន្ត​ឈើ​រួច​ដោះលែង​វិញ


រតនគិរី ​៖ ​លោក​ហេង រតនា ស្នងការ​រង​នគរបាល​ខេត្តរតនគិរី​ទទួល​កិច្ចការ​ព្រំដែន​ កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៥ បាន​ចាប់​រថយន្ត​ខ្នាត​ធំ​ដឹកឈើ​ធ្នង់​ឡាំង​ជ្រុង​ និង​ហ៊ុប​មូល ហើយ​ឃាត់​ខ្លួន​បាន​មនុស្ស​ចំនួន​៣​នាក់​ នៅ​ទីបញ្ជាការ​វរ​ការពារ​ព្រំដែន​លេខ​២០៣ ស្ថិតនៅ​ភូមិ​ចាប់ ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី ក្រោយមក​ក៏​ស្រាប់តែ​មានការ​ដោះលែង​ទៅវិញ។ ឈើ​ប្រភេទ​ធ្នង់​ទាំងនោះ​ដែល​មាន​ម្ចាស់​ឈ្មោះ នាង ដឹកជញ្ជូន​មកពី​ដែន​ឧទ្យាន​ជាតិ​វរៈជ័យ​ចេញ​មកពី​ក្រុមហ៊ុន​"នុ​ភាព​សុ​ភី"​ ដោយ​ប្រើ​ឈ្មោះ​ឧកញ៉ា​ម្នាក់​ជា​ខ្នងបង្អែក។ បច្ចុប្បន្ន​ ឈ្មោះ នាង តែងតែ​ដឹកជញ្ជូន​ឈើ​យ៉ាងសកម្ម ដោយមាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ។ ប្រសិនបើ​ថ្នាក់លើ​មិន​យកចិត្តទុកដាក់​ចំពោះ​ជំនួញ​ឈើប្រណិត​នេះ​ទេ នៅពេល​ឆាប់ៗ​ខាងមុខនេះ ​ឈើ​នៅ​ដែន​ឧទ្យាន​ជាតិ​វរៈជ័យ ​នឹង​វិនាស​ហិនហោច​ជា​ពុំ​ខាន​ឡើយ។​

ករណី​បង្ក្រាប​ឈើប្រណិត​នេះ​ ​អ្នក​យក​ព័ត៌មាន​កម្ពុជា​ថ្មី​បាន​ទូរស័ព្ទ​សុំ​ការ​បំភ្លឺ​ទៅ​​​លោក​ វង សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​​កាលពី​រសៀល​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៥​​ ប៉ុន្តែ​ទូរស័ព្ទ​ជាប់រវល់​រហូត​សឹងតែ​ពេញ​មួយថ្ងៃ​រសៀល៕

Post a Comment

0 Comments

Close Menu