Ad Code

ហេតុការណ៍ប្រវត្ដិសាស្ដ្រ ថ្ងៃទី​១០ ខែមករា

១៨៦៣: ផ្លូវរថភ្លើង​ក្រោមដី​លើកដំបូង​បង្អស់​បើកនៅ​ក្រុងឡុងដ៍។
១៨៧៨: ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក​ស្នើ​សុំ​ឲ្យស្ដ្រី​មាន​សិទ្ធិ​បោះឆ្នោត​។
១៩០១: ប្រេង​ត្រូវ​បាន​គេ​រកឃើញ​នៅរដ្ឋ​តិចសាស់។
១៩១៤: យន់ ស៊ីកៃ ប្រធានា​ធិបតី​របស់​សាធារណរដ្ឋ​ចិនថ្មី​ រំលាយសភា​ និង​រៀបចំ​រដ្ឋ​ធម្មនុញ្ញ​មួយ​តាម​គម្រោង​ការណ៍​របស់​លោក: លោក​ និងលោក​ខ្លួនឯង​ធ្វើ​ជា​អ្នក​កាន់​អំណាច​ផ្ដាច់​ការ។
១៩៤២: ប្រទេស​ជប៉ុន​លុកលុយ​សេឡេ​បេស​ខាងជើង​ Neth Indies

១៩៤៦: មហាសន្និបាត​អង្គការសហប្រជា​ជាតិ​ប្រជុំ​លើកទីមួយ​ (ក្រុង​ឡុងដ៍)
១៩៥១: គេបាន​ធ្វើ​ដំណើរ​តាម​យន្ដ​ហោះ​​ដឹកអ្នកដំណើរ​លើកដំបូង​បង្អស់។
១៩៥១: ទីស្នាក់ការ​អង្គការសហប្រជា​ជាតិ​បើក​នៅម៉ាន់​ហាថាន់​ ញូវយ៉ក។
១៩៦២: ផ្ទុះ​នៅ​លើ​ភ្នំ Mount Huasaran នៅក្នុង​ប្រទេស​ប៉េរូ កម្ទេច​អស់​៧​ភូមិ និង​សម្លាប់​មនុស្ស​៣,៥០០០នាក់។
១៩៦៦: ស្លាប់​៤,០០០នាក់​នៅ​ក្នុង​បំណាក់​ទឹក​កកពីលើ​ភ្នំ Ranrahirca ប្រទេស​ប៉េរូ។
១៩៦៦: ឥណ្ឌា​ និង​ប៉ាគីស្ថាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព។
១៩៨៤: សហរដ្ឋ​អាមេរិក​ទំនាក់​ទំនង​ការ​ទូត​ពេញ​លេញ​សាជាថ្មី​ជាមួយ​ប្រទេស​វ៉ាទីកង់​ ក្រោយពី​រយៈពេល​ជិត​១១៧ឆ្នាំ។
១៩៩០: ប្រទេស​ចិន​ដាក់​ចេញ​ច្បាប់​អាជ្ញា​សឹក​ ក្រោយពី​សម្លាប់​រង្គាល​នៅ​ទីលាន​ធៀន​អាន​មៀន។
១៩៩១: ជប៉ុន​បញ្ចប់​ការ​ផ្ដិត​ម្រាម​ដៃ​របស់​ជន​ជាតិ​កូរ៉េ​ភាគតិច​ពេញវ័យ​ទាំងអស់។
២០១៣: មនុស្ស​៨១​ស្លាប់​ និង​១២០​នាក់​ត្រូវរបួស​ដោយ​សារ​ការ​បំផ្ទុះ​គ្រាប់​បែក​គ្រាប់​​នៅ​កេតតា ប្រទេស​ប៉ាគីស្ថាន៕

Post a Comment

0 Comments

Close Menu