Ad Code

រថយន្ត​របស់​មន្ត្រី​បម្រើ​ការ​នៅ​ព្រឹទ្ធ​សភា​ក្រឡាប់​ជា​ច្រើន​ត្រឡប់


មណ្ឌលគិរី ​៖​ រថយន្ត​ឡង់​គ្រី​ស័​រ​៤៧០ ពណ៌​ទឹកប្រាក់​មួយ​គ្រឿង​ ដែល​គេ​ស្គាល់​ថា​ជា​រថយន្ត​របស់​​​ឯកឧត្តម​ម្នាក់​បម្រើការ​នៅ​ព្រឹទ្ធសភា​នោះ​ ឥឡូវ​បាន​ជួប​ប្រទះ​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​​​ជា​ច្រើន​ត្រឡប់​ ​​កាលពី​វេលា​ម៉ោង​០៧​និង​៤០​នា​ទី​យប់​ ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ២០១៥ ​ស្ថិត​នៅ​ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រចិន្ដា ខេត្តមណ្ឌលគិរី តែ​សំណាង​ល្អ​មិន​បណ្ដាល​ឲ្យ​មាន​អ្នក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ។​

តាម​កា​រ​រៀបរាប់​ពី​អ្នក​បាន​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បាន​ឃើញ​រថយន្ត​មួយ​គ្រឿង​បើកបរ​ចេញពី​ខេត្តមណ្ឌលគិរី​ឆ្ពោះទៅ​ខេត្ត​រតនគិរី ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ ដោយសារ​សភាព​ផ្លូវ​កោង​ខ្លាំង ហើយ​អ្នក​បើកបរ​បាន​បើក​ក្នុង​ល្បឿន​ផង​នោះ​ ទើប​បណ្ដាល​ឲ្យ​រថយន្ត​រេ​កង់​មុខ​ក្រឡាប់​ជាច្រើន​ត្រឡប់​ ​រួច​ជ្រុល​ទៅ​បុក​រថយន្ត​អ្នកស្រុក​ បណ្ដាល​ឲ្យ​ខូចខាត​​​មួយ​គ្រឿង​ទៀត​ផង​ដែរ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​គ្រោះថ្នាក់​ខាងលើ​នោះ​គឺ​ម៉ាក​លុច​ស៊ី​ស​៤៧០​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2H 4550​ ជា​រថយន្ត​របស់​ឯកឧត្តម សំ សា​រ៉ុ​ម បម្រើការ​នៅ​ព្រឹទ្ធសភា រួម​នឹង​មនុស្ស​០៤​នាក់​ក្នុង​រថយន្ត​ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​នរណាម្នាក់​មាន​គ្រោះ​ធ្ងន់ធ្ងរ​ឡើយ​គ្រាន់តែ​របួស​អ្នកបើកបរ​រថយន្ត​តិចតួច​ប៉ុណ្ណោះ៕



Post a Comment

0 Comments

Close Menu