Ad Code

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​៩​ខែ​មករា​កើត​ឡើង​១២​លើក​ស្លាប់​០៥​នាក់ របួសធ្ងន់​ស្រាល​១៧​នាក់

ភ្នំពេញ ​៖ ​យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​​សណ្ដាប់ធ្នាប់​ នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៥​នេះ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១២​លើក ក្នុង​នោះ​យប់​០៧​លើក​, បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​០៥​នាក់ (​ប្រុស​) របួសធ្ងន់ ១២​នាក់​(​ស្រី​១​នាក់​) ​និង​របួសស្រាល​៥​នាក់​(​ស្រី​១​នាក់)

នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១២​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​០៥​គ្រឿង​,​រថយន្ត​ធុន​តូច​ចំនួន​០៥​គ្រឿង​,​រថយន្ត​ធុន​ធំ​៣​គ្រឿង​,​និង​យាន​ផ្សេងៗ​៣​គ្រឿង។
របាយ​ការណ៍​ខាងលើ​ប្រាប់​បន្តថា មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្មើស​ល្បឿន ០៧​លើក​, មិន​ប្រកាន់​ស្តាំ​០៣​លើក​,​ប្រជែង​គ្រោះថ្នាក់​១​លើក និង​ស្រវឹង​១​លើក​។ ក្នុងនោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន​១៥​នាក់​(​យប់​១១​នាក់​)
ប្រភព​ព័ត៌មាន​ពី​នាយក​សណ្ដាប់ធ្នាប់ នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​​​បញ្ជាក់​ថា រថយន្ត​ដែល​ត្រូវ​ផាក​ពិន័យ​នៅ​អង្គភាព កាលពី​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៥​នេះ សរុប​ចំនួន​៦២៦ គ្រឿង ក្នុងនោះ​មាន រថយន្ត​ទេសចរណ៍​គ្រួសារ ៥៩​គ្រឿង​, រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច ២៣៧​គ្រឿង​, រថយន្ត​ដឹកទំនិញ​ធុន​តូច​ចំនួន​១០៩ គ្រឿង​, រថយន្ត​ដឹកទំនិញ​ធុន​ធំ ២២១​គ្រឿង។ រថយន្ត​ទាំងអស់​ត្រូវបាន​បង់ប្រាក់​ពិន័យ​រួច​នៅ អធិការដ្ឋាន​នគរបាល​ស្រុក ចំនួន ៤៨ គ្រឿង នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ៥៧៨​គ្រឿង៕

Post a Comment

0 Comments

Close Menu