Ad Code

បារាំង​ផ្សព្វផ្សាយ​វីដេអូ​អនឡាញ​ ដើម្បី​រារាំង​ការ​ជ្រើសរើស​ទ័ព​របស់​ជីហាដ​និយម


រដ្ឋាភិបាល​បារាំង​បាន​ផ្សព្វផ្សាយ​វីដេអូ​អនឡាញ​មួយ​ ដែល​បាន​រៀប​ចំ​ដើម្បី​អូសទាញ​ពួក​យុវជន​កម​ឲ្យ​ចូល​រួម​ជាមួយ​ក្រុម​សកម្ម​ប្រយុទ្ធ​នៅ​មជ្ឈិមបូព៌ា​។

វីដេអូ​ពីរ​នាទី​នោះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ឆាកជម្លោះ​ និង​ការ​ប្រហារជីវិត​ដ៏​ឃោរឃៅ។ វាជាគឺ​ជា​ចំណែក​មួយ​នៃ​កិច្ចប្រឹងប្រែង​របស់​បារាំង​ ដើម្បី​បញ្ឈប់​ការ​ជ្រើសរើស​ពួក​យុវជន​ថេមទៀត​ ដែល​តែង​តែ​ផ្សាយ​តាម​រយៈ​អ៊ីនធឺណិតនោះ។

ប្រជាជន​បារាំង​ជាង​១.០០០នាក់​ បាន​ចូលរួម​ជាមួយ​ក្រុម​ជ្រុល​និយម​ ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​ស៊ីរី ឬ ប្រទេស​អ៊ីរ៉ាក់ ឬ​កំពុង​មាន​គម្រោង​នឹង​ចូល​រួម។

ការផ្សព្វផ្សាយ​នោះ​ធ្វើឡើង​បី​សប្តាហ៍​ ក្រោយ​ពី​ការ​វាយ​ប្រហារ​របស់​ពួក​ជីហាដ​និយម​ ក្នុង​ស្រុក​នៅ​ក្រុង​ប៉ារីស​ ដែល​នៅ​ក្នុង​នោះ​មនុស្ស​១៧នាក់​ ត្រូវ​បាន​គេ​សម្លាប់​។

វីដេអូ​នោះ​ប្រើ​រូបភាព​ដូចគ្នា​ពី​វេបសាយ​របស់​ជីហាដ​និយម​ ដូចជា​ឆាក​បង្ហាញ​ពី​ពួក​ប្រយុទ្ធជន​សប្បាយ​រីករាយ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ និង​ប្រទេស​អ៊ីរ៉ាក់​។

រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង​ និយាយថា លោក​នឹង​ជួបក្រុមហ៊ុន​អ៊ីធឺណិត​ធំៗ​នៅ​សហរដ្ឋអាមេរិក​ នៅ​ខែក្រោយ​ ដើម្បី​ព្យាយាម​ស្វែងរក​ចម្លើយ​ថ្មី​ចំពោះ​បញ្ហា​នោះ៕


Post a Comment

0 Comments

Close Menu