Ad Code

ការ​លែងលះ​រវាង​គូ​ស្វាមីភរិយា​៧០​ភាគរយ​ផ្ដើម​ចេញពី​ស្ត្រី​


ភ្នំពេញ ៖ តាមច្បាប់​អាពាហ៍ពិពាហ៍​នៅ​កម្ពុជា បុរស​ត្រូវ​មាន​អាយុ​ចាប់​ពី​២០​ឆ្នាំ ចំណែកឯ​ស្ត្រី​ត្រូវ​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ​ តែ​លក្ខខណ្ឌ​ពិសេស​របស់​វា ប្រសិនបើ​ស្ត្រី​នោះ​មាន​ផ្ទៃពោះ​មុន​អាយុ​នោះ​ គេ​អាច​អនុញ្ញាត​ឲ្យ​ស្ត្រី​នោះ​រៀប​អាពាហ៍ពិពាហ៍​មុន​អាយុ​១៨​ឆ្នាំ​បាន​ដែរ។ ប៉ុន្តែ​នៅ​ស្រុក​ស្រែ​ចំការ​ឬ​ទី​ជនបទ​ដាច់​ការ​រៀប​អាពាហ៍ពិពាហ៍​ភាគច្រើន​គឺ​អាយុ​ក្រោម​១៨​ឆ្នាំ​ទាំង​បុរស​ និង​ស្ត្រី ហើយ​ការ​រៀប​អាពាហ៍ពិពាហ៍​ទាំង​វ័យក្មេង​បែបនេះ​ប្រឈម​នឹង​បញ្ហា​លែងលះ​ច្រើនណាស់ ហើយ​កត្តា​អ្វីខ្លះ​ដែល​បណ្ដាល​ឱ្យ​គូ​ស្វាមីភរិយា​អាច​សុំ​ផ្តាច់​សង្វាស​ឬ​លែង​លះ​គ្នា​ទៅ​បាន ហើយ​ដើម្បី​លែង​លះ​ស្របតាម​ច្បាប់ តើ​ត្រូវធ្វើ​ដូច​ម្ដេច​ខ្លះ​ដែរ​?បញ្ហា​សំខាន់​ដែល​គូ​ស្វាមីភរិយា​អាច​សុំ​ផ្តាច់​មគ្គ​សង្វាស​ឬ​លែង​លះ​គ្នា​នោះ គឺ​ការរស់នៅ​មិន​ចុះសម្រុង​គ្នា។ ឯ​មូលហេតុ​សំខាន់ៗ គឺ​ដោយសារតែ​ទី​១- ប្ដី ឬ​ប្រពន្ធ​នោះ​ចុះ​ចោល​គ្នា​យូរ​ពេក ទី​២-​ប្ដី ឬ​ប្រពន្ធ​នោះ​លេង​ល្បែងស៊ីសង ពាលា​អាវ៉ាសែ ការ​ជេរ​ប្រមាថ​ដល់​ញាតិ​បុព្វ​ជិត ទី​៣-​អសមត្ថភាព ផ្លូវភេទ​(​បុរស​ឬ ស្ត្រី​) ទី​៤-​ការ​វាយដំ​ឬ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​ប្ដី​ឬ​ប្រពន្ធ ទី​៥-​មាន​ចរិត​ផ្ទុយ​ពី​សីលធម៌ ​ប្រព្រឹត្ត​អំពើ​អាស ឬ អនាចារ​ ទី​៦​-ប្ដី ​ឬ​ប្រពន្ធ​មាន​គម្លាត​ចំណេះដឹង​និង​ការងារ ពោល​គឺ​អាង​រៀងៗ​ខ្លួន ជាពិសេស​ខាង​ស្ត្រី​មានការ​ងារ​ល្អ​ប្រាប់​ខែ​ខ្ពស់​ឬ​ក្រុម​គ្រួសារ​មានទ្រព្យ​សម្បត្តិ​ច្រើនជាង​ខាង​ប្ដី​។​

តាម​ការស្រាវជ្រាវ គេ​សង្កេតឃើញ​ការ​លែង​លះ​គ្នា​៧០​ភាគ​គឺ​ផ្ដើម​ចេញ​ពី​ស្ត្រី​ជា​អ្នក​ផ្ដើម​គំនិត​មុន ហើយ​គេ​ដឹង​ទៀត​ថា ​ស្ត្រី​ដែល​អាង​លែងលះ​ហើយ​លែង​គ្នា​ដាច់​ស្រលះ​នោះ​ក៏​ដោយសារ​ស្ត្រី​ភាគច្រើន​មាន​សម្អាង​អ្វីមួយ ដោយ​មិន​រណប​បុរស​មួយទៀត​ឱ្យ​ពុក​ម្តាយ​ចាប់បង្ខំ​កូន​ដែល​នៅ​ក្មេងៗ​ឱ្យ​ដែល​កូនៗ​មិន​ស្រលាញ់​គ្នា​ឬ​កូន​មាន​សង្សារ​រួចហើយ​។ ប្រការ​នេះ​គេ​សង្កេតឃើញ​អត្រា​នៃ​ការ​លែងលះ​មាន​កម្រិត​ខ្ពស់​ផង​ដែរ​។​

ដើម្បី​លែងលះ​គ្នា​ពី​ដើម​គេ​តម្រូវ​ឲ្យ​គូភាគី​ប្ដឹង​ទៅ​គណៈកម្មការ ឃុំ​ឬ​សង្កាត់ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​គេ​ពុំ​ធ្វើ​ដូច្នោះ​ទេ ​គឺ​គេ​ប្ដឹង​ទៅ​តុលាការ។ បច្ចុប្បន្ន​ការ​លែង​លះ​គ្នា វា​មាន​៣​ប្រភេទ ទី​១-គឺ​ជា​ការ​លែង​លះ​គ្នា​មែនទែន ​រវាង​ខ្មែរ និង​ខ្មែរ ទី​២-​គឺ​ការ​លែង​លះ​គ្នា​រវាង​ខ្មែរ​និង​បរទេស និង​ទី​៣-គឺ​ការ​លែង​លះ​គ្នា​ក្លែងក្លាយ ដើម្បី​បាន​វង្ស​ត្រកូល​ល្អ​ឬ​ការងារ​ល្អ ឬ​បាន​ទៅ​រស់នៅ​ក្រៅប្រទេស ក៏ប៉ុន្តែ ពួកគេ​នៅ​តែ​មាន​ការ​រួម​មេត្រី​ឬ​នៅ​ជាមួយគ្នា​ដដែល៕

ឌី​រៀ​



Post a Comment

0 Comments

Close Menu