Ad Code

សិប្បកម្ម​នារី​ត្បាញ​ក្រមា​អំបោះ​នៅ​ខេត្ត​ព្រះសីហនុ​


ព្រះសីហនុ ៖ ទឹកដី​ខេត្ត​ព្រះសីហនុ ជា​ប៉ូល​ទេសចរណ៍​មួយ​ដោយ​ផ្ដោត​ទៅលើ​ដំណើរ​កំសាន្ត​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​ ហើយ​ត្រូវ​បាន​ភ្ញៀវ​ទេសចរណ៍​ចូលចិត្ត​ទៅ​កំសាន្ត​ដោយ​ខ្យល់អាកាស​បរិសុទ្ធ​ពី​សមុទ្រ។ ទន្ទឹម​នឹង​ចំណូល​មកពី​ភ្ញៀវ​កំសាន្ត​ពី​សេវា​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​ពង្រីក​ខ្លួន​បណ្តុះបណ្តាល​នូវ​សិប្បកម្ម​ត្បាញ​ដែល​មាន​មជ្ឈមណ្ឌល​អភិវឌ្ឍ​ស្ត្រី​ខេត្ត​ព្រះសីហនុ​មាន​ទីតាំង​ក្នុង​មន្ទីរ​កិច្ចការ​នារី​ខេត្ត​ ដែល​បាន​កើតឡើង​តាំងពី​ឆ្នាំ​២០០៧​មក​ម្ល៉េះ។​

លោកស្រី ឡូ សុខា នាយិកា​មជ្ឈមណ្ឌល​អភិវឌ្ឍ​ស្ត្រី​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ពី​ខ្សែ​ចង្វាក់​សិប្បកម្ម​តម្បាញ​ស្ត្រី​យើង​ដែល​ទទួល​បាន​សិស្ស​មក​រៀន​ចាប់ពី​អាយុ​២៨​ឆ្នាំ​ឡើង​ទៅ ក៏ប៉ុន្តែ​ការ​បណ្តុះបណ្តាល​នេះ​ពុំ​សូវ​បាន​ទទួល​គាំទ្រ​ពី​សំណាក់​មក​រៀន​បាន​ត្បាញ​នេះ​បាន​យូរ​នោះ​ទេ ដោយសារតែ​សិស្ស​មក​រៀន​ត្បាញ​ចេះតែ​តិច​ទៅ ក៏​បោះបង់ចោល​ទៅវិញ​ក៏ដោយ​សារ​ពួកគេ​យល់ថា​មុខរបរ​តម្បាញ​នេះ​ពុំ​អាច​រក​ចំណូល​បាន​គ្រប់គ្រាន់​ផង​និង​ម្យ៉ាងទៀត​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​មិន​មាន​អំណោយផល​ដល់​សិប្បកម្ម​តម្បាញ។​
លោកស្រី សុខា​បន្ត​ថា ប្រភព​វត្ថុធាតុដើម​ត្រូវ​ការទិញ​ពី​ផ្សារ​អូរឫស្សី និង​យក​មក​ពី​កៀនស្វាយ ខេត្តកណ្តាល។ ប្រភេទ​តម្បាញ​ក្រមា​របស់​អ្នកស្រុក​ខេត្ត​ព្រះសីហនុ​គឺ​ត្បាញ​ក្រឡា​ធំៗ​(​តាម​រូប​ខាងលើ​) អំពី​អំបោះឆៅ​ជក់ទឹក ខុសពី​ក្រមា​ត្បាញ​ពី​ខេត្ត​ព្រះសីហនុ​មាន​កី​តម្បាញ​ពាក់កណ្ដាល​ស្វ័យប្រវត្តិ អាច​ត្បាញ​ក្នុង​១​ម៉ោង​បាន​ចាប់ពី​៦​ក្រមា​ឡើង​ទៅ។ ក្រមា​ត្បាញ​ពី​អំបោះឆៅ​ខ្នាត​ធំ​មានតម្លៃ ៨.០០០​រៀល និង​ក្រមា​តូច​មានតម្លៃ​៥.០០០​រៀល ដែល​ដាក់​លក់​តាម​ពិព័រណ៍​ប្រចាំថ្ងៃ​មានការ​គាំទ្រ​ច្រើន ពិសេស​ភ្ញៀវ​បរទេស​ដែល​ចូល​កំសាន្ត​ខេត្ត​ព្រះសីហនុ​ និង​ចាត់​ទុក​ក្រមា​ខ្មែរ​ជា​វត្ថុ​អនុស្សាវរីយ៍​ដល់​ភ្ញៀវ​ក្នុង​ឱកាស​បុណ្យទាន​ផ្សេងៗ។ តម្បាញ​ក្រមា​របស់​ស្ត្រី​ខេត្ត​ព្រះសីហនុ​នេះ​បាន​ផ្តល់​ឱកាស​ឲ្យ​ស្ត្រី​មានការ​ងារ​ធ្វើ​ទទួល​បាន​ចំណូល​ខ្លះៗ ​ដើម្បី​ដោះស្រាយ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ក្នុង​គ្រួសារ៕ កញ្ញា វ៉ាត​.

Post a Comment

0 Comments

Close Menu