(សារព័ត៌មាន Reuters) - ពីរក្រុមក្នុងចំណោមបីក្រុម នៃក្រុមឧស្សាហកម្មពិភពលោក ដែលកំពុងប្រជែងគ្នា ក្នុងការបង្កើតបច្ចេកវិទ្យាសាកថ្មគ្មានខ្សែស្ដង់ដារខ្ពស់ បានយល់ព្រមច្របាច់បញ្ចូលគ្នា ដើម្បីនាំយកផលិតផលនេះ ចរាចរលើទីផ្សារសម្រាប់អតិថិជន ដែលជាជំហានតូចមួយដើម្បីកាត់បន្ថយការសាកថ្មទូរស័ព្ទដៃដោយប្រើប្រាស់ខ្សែសាកថ្ម។
សម្ព័ន្ធថាមពលឥតខ្សែដែលគាំទ្រដោយក្រុមហ៊ុន Intel (INTC.O), ក្រុមហ៊ុន Qualcomm (QCOM.O) និងក្រុមហ៊ុន Samsung Electronics, និងសម្ព័ន្ធបញ្ហាថាមពលដែលជាក្រុមទីពីរបានឱ្យដឹងកាលពីថ្ងៃចន្ទថា ពួកគេនឹងចូលរួមនៅក្នុងអង្គភាពថ្មីមួយដែលមានគោលបំណងពន្លឿនការអនុម័ត បច្ចេកវិទ្យាសាកថ្មគ្មានខ្សែនៅក្នុងឧបករណ៍ប្រើប្រាស់។
សម្ព័ន្ធបញ្ហាថាមពលត្រូវបានគាំទ្រដោយក្រុមហ៊ុន Procter & Gamble និងក្រុមហ៊ុន Starbucks Corp ។ ការច្របាច់បញ្ចូលគ្នារបស់ក្រុមទាំងពីរនេះគឺជាសញ្ញាថ្មីក្នុងឧស្សាហកម្មនេះ ហើយជាការប្រសព្វគ្នាឆ្ពោះទៅរកក្របខណ្ឌដ៏ខ្លាំងមួយដែលអាចនាំឱ្យរោងចក្រអាចបញ្ចូលបច្ចេកវិទ្យាសាកថ្មឥតខ្សែ ជាមួយទូរស័ព្ទដៃទំនើបអោយបានកាន់តែច្រើន, Tablet និងឧបករណ៍ពាក់លើរាងកាយមួយចំនួនទៀត។ ក្រុមទាំងពីរនេះបានឯកភាពគ្នាកាលពីឆ្នាំមុនដើម្បីធានាថាស្តង់ដារទាំងពីររបស់ពួកគេមានលក្ខណៈអន្តរប្រតិបត្តិការ។
បច្ចេកវិទ្យាសាកថ្មឧបករណ៍ដោយមិនចាំបាច់ប្រើខ្សែភ្លើងមានច្រើនប្រភេទ, ទោះបីជាក្រុមហ៊ុនកំពុងតែដកចេញនូវបញ្ហាមួយចំនួនដែលធ្វើឱ្យវាពិបាកក្នុងការប្រើប្រាស់ក៏ដោយ។ ទីផ្សាររបស់ឧបករណ៍សាកថ្មឥតខ្សែនេះអាចនឹងមានតម្លៃ ៨.៥ ពាន់លានដុល្លារនៅឆ្នាំ ២០១៨ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IHS ។
សម្រាប់ក្រុមទីបី សមាគមថាមពលឥតខ្សែដែលរួមបញ្ចូលទាំងឈ្មោះបច្ចេកវិទ្យាដូចជាក្រុមហ៊ុន Nokia និង Phillips មានការរីកចម្រើនទៅមុខរហូតមកជាមួយស្ដង់ដារ "Qi" របស់ខ្លួនហើយបានបញ្ចេញលក់បានប្រហែល ២០ លានគ្រឿងក្នុងឆ្នាំ ២០១៣ ស្មើនឹងតិចជាង ២ ភាគរយនៃចំនួនទូរស័ព្ទដៃ រាប់ពាន់លានគ្រឿងចេញលក់នៅជុំវិញពិភពលោក៕
0 Comments