សមូហភាពរបស់យុវជនតែងមានឥទ្ធិពល លើទឹកចិត្តរបស់យុវជនតាមរយៈការបង្កើត សោភណភាពលើស្នាដៃគ្រប់កិច្ចការនិងក៏ជាមូលដ្ឋាននៃសីលធម៌ ការគោរពវិន័យ, ការ កសាងអំពើល្អប្រកបដោយការរីកចម្រើន។ ជា ពិសេសសមូហភាពសិស្សនោះហើយដែលធ្វើ ឲ្យសិស្សមានវឌ្ឍនភាពក្នុងការសិក្សានិង មានការឧស្សាហ៍ព្យាយាមស្ទុះស្ទាតាមៗគ្នាដូចឫស្សីដែលមានការលូតលាស់ក្នុងគុម្ពឫស្សី ជាចម្រើនជាមួយគ្នាយ៉ាងនោះដែរ។ កត្តាដែល គេតែងមានការកត់សម្គាល់នោះគឺ ការរាប់អានគ្នាយ៉ាងស្និទ្ធស្នាលប្រកបដោយមិត្ដភាពរវាងយុវជននឹងយុវជនដើម្បីធ្វើឲ្យ ការសិក្សាមានការរីកចម្រើន។
កន្លងមក នៅតាមថ្នាក់រៀនគេឃើញសិស្ស រៀនតាមរយៈការបែងចែកពីគ្រូនូវការងារជាដៃ គូនិងជាក្រុមតូចដែលមានសិស្ស៤ឬ៥នាក់ ដែលក្នុងនោះក៏មានសិស្សស្រីលាយចម្រុះផង ដែរ។ ការរួមរស់និងការសិក្សាជាមួយគ្នារវាង យុវជននឹងយុវជននេះ វាជារបៀបរបបដ៏ប្រសើរ ដោយមិនអាចកាត់ផ្តាច់បាននោះទេ។ ក្នុងនោះ យើងគប្បីធ្វើការរំលឹកអំពីចំណុចល្អរបស់សិស្ស ដែលជាអ្នកមានវប្បធម៌នៃការចែករំលែកសមត្ថ ភាពនិងបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក ព្រោះសិស្សម្នាក់ៗតែងមានរបៀបរៀនខុសៗគ្នាហើយក៏មានការចងចាំខុសៗគ្នាដែរ។ ជាមូល ដ្ឋានគ្រឹះនៃចំណេះវិជ្ជា ឬហៅថា ពុទ្ធិនោះ សិស្ស តែងទទួលបានពីគ្រូបង្រៀនដូចគ្នាអំពីខ្លឹមសារ នៃមេរៀនដែលគ្រូបានពន្យល់និងបានបង្ហើប បង្ហាញ។ ប៉ុន្តែចំពោះសិស្សម្នាក់ៗតែងមានការ ចេះចាំមិនដូចគ្នាទេ គឺក្នុងសមូហភាពសិស្ស គេឃើញសិស្សខ្លះចេះចាំបានច្រើននិងសិស្សខ្លះ ចេះចាំបានតិចក្នុងការឆ្លងកាត់សមត្ថភាពមាន ស្រាប់ផ្ទាល់ខ្លួន។
ចំពោះផលប្រយោជន៍នៃចំណងមិត្ដភាព នៃកិច្ចសហការគ្នារវាងយុវជននឹងយុវជននោះ គឺយុវជនអាចធ្វើការជាមួយគ្នាទៅលើសំណួរ ឬធ្វើកិច្ច ការដែលគ្រូដាក់ឲ្យធ្វើបានសម្រេចជោគ ជ័យនិងបានទទួលលទ្ធផលល្អ។ សិស្សនិង សិស្សមានទំនាក់ទំនងល្អជាមួយគ្នាយ៉ាងរាក់ទាក់ ស្និទ្ធស្នាលដែលសិស្សហ៊ានសួរសិស្សគ្រប់កិច្ច ការធ្ងន់ស្រាលឬទាបខ្ពស់ទាំងអស់ ជាងហ៊ាន សួរគ្រូ។ សិស្សបានប្រាប់ឬពន្យល់គ្នាទៅវិញ ទៅមកដែលធ្វើឲ្យសិស្សទាំងអស់គ្នាបាន យល់និងបានចេះចាំមេរៀនចេះព្រមទាំងស្រាយបំភ្លឺ លំហាត់ដូចៗគ្នា។ ជាពិសេសក្នុងសមូហភាព សិស្សនេះហើយដែលសំបូរទៅដោយព័ត៌មាន ឬមានអ្វីបែ្លកកើតឡើងនោះ តែងធ្វើឲ្យយុវ ជនមានការចាប់អារម្មណ៍មុនគេ ឬក្នុងមជ្ឈដ្ឋាន យុវជនតែងឆាប់ទទួលបានទាំងព័ត៌មាននិង ទាំងមូលដ្ឋាននៃចំណេះវិជ្ជាទៀតផង។ កត្ដា សំខាន់គឺយុវជនមានការឆ្លាតវាងវៃរហ័សរហែង ប្រកបដោយការច្នៃប្រឌិតបង្កើតអ្វីថ្មីទៅតាមទំនុកចិត្តរបស់ខ្លួនលើការរៀនសូត្រ។
ក្នុងសមូហភាពនៃយុវជន គេចាត់ទុកជា ធនាគារនៃខួរក្បាល ឬជាមជ្ឈមណ្ឌលដែលផ្ទុក ទៅដោយចំណេះវិជ្ជានិងសីលធម៌សម្រាប់ផ្តល់ ទៅដោយចំណេះវិជ្ជានិងសីលធម៌សម្រាប់ផ្តល់ ទៅឲ្យយុវជនផងដែរ។ ឧទាហរណ៍ សិស្សមិន ហ៊ានធ្វើអំពើមិនល្អព្រោះគេខ្លាចភ្នែកសមូហ ភាព។ ទាំងពាក្យសំដីនិងទាំងសកម្មភាពដោយ កាយវិការនោះ គឺសិស្សម្នាក់ៗតែងមានការកោតញញើតនឹងរបៀបរបបរបស់សមូហភាព។ សមូហភាពសិស្សគឺគេរាប់តាំងពីសិស្សជួបជុំគ្នា ដែលមានសិស្ស២ឬ៣នាក់ឡើងទៅ។
ប្រការសំខាន់ម្យ៉ាងទៀត សមូហភាពសំដៅ ទៅលើសិស្សភាគច្រើនឬជាមតិប្រជាធិបតេយ្យ ដែលមានឥទ្ធិពលទៅលើបុគ្គលម្នាក់ៗដែល ជាសមាជិកទៀតផង។
ដោយសារចំណងមិត្តភាពនិងកិច្ចសហការ រវាងសិស្សនឹងសិស្សមានប្រយោជន៍ដ៏សំខាន់ ក្នុងការសិក្សានោះ ទោះជាមានការខ្វែងយោបល់ ឬមានការលើសលស់ជ្រុលជ្រួសលើគ្នាបន្ដិច បន្ដួចនោះ គឺយុវជននិងយុវជនតែងមានសីល ធម៌ប្រចាំខ្លួននោះ ហៅថា មានការអធ្យាស្រ័យ ឲ្យគ្នាទៅវិញទៅមក។ បានសេចក្តីថា យុវជន និងយុវជនក្នុងសមូហភាពមិនមានការ ឈ្លោះទាស់ទែងបណ្ដាលឲ្យបែកសាមគ្គី រវាងគ្នានឹងគ្នាឡើយ។ គឺយុវជនយើងតែងអនុវត្តតាមទ្រឹស្ដីរបស់សង្គមថា ឲ្យបង្កើនមិត្ត និងបន្ថយសត្រូវ" ព្រោះមនុស្សតែងមានការពឹងពាក់អាស្រ័យគ្នាទៅវិញទៅមកដោយមិនអាច ខានបានឡើយ៕
លី ហាក់សេង

0 Comments