រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសរុស្ស៊ី អ៊ុយក្រែនអាល្លឺម៉ង់ និងបារាំង បានបញ្ចប់ការប្រជុំស្តីពីវិបត្តិនៅក្រុងប៊ែរឡាំងចុងក្រោយបង្អស់ នៅថ្ងៃពុធដោយមានការអំពាវនាវរួមមួយ សុំឲ្យបញ្ឈប់ភាពប្រទូសសារ៉ាយនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀងរកច្រកចេញណាមួយដើម្បីបញ្ឈប់ការបង្ហូរឈាមទេ។
ការចរចានោះត្រូវបានបើកធ្វើ ក្រោយពីមានការប៉ះទង្គិចថ្មីរវាងកងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែន និងពួកឧទ្ទាមស្និទ្ធក្រុងមូស្គូនៅភាគខាងនៃអតីតសាធារណរដ្ឋសូវៀត និងក្រោយពីប្រធានាធិបតីអ៊ុយក្រែនលោក ប៉េត្រូរ៉ូសេនកូ (Petro Shenko) បានចោទប្រកាន់ក្រុងមូស្គូថា កំពុងបង្កសង្គ្រាម ដោយមានកងទ័ព និងរថក្រោះថ្មី។
អ្នកកាទូតថ្នាក់កំពូល៤រូប នៅក្នុងសេចក្ដីថ្លែងការណ៍របស់គេ អាចយល់ព្រមចំពោះការអំពាវនាវដល់គ្រប់ភាគីទាំងអស់ឲ្យផ្អាកភាពប្រទូសរ៉ាយ ហើយនិងដកអាវុធធុនធ្ងន់ថយចេញពីខ្សែបន្ទាត់ខណ្ឌសីមា ដែលបានព្រមព្រៀងនៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់ខែកញ្ញា ដែលបានចុះហត្ថលេខានៅក្នុងទីក្រុងមីន្សនោះ។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក ហ្រែង វ៉ល់ធើស្តេនមេអើ (Frank Walter Steinmeier) ដែលជាម្ចាស់ផ្ទះនោះនិយាយថា«ខ្ញុំមិននិយាយថា យើងបានមើលឃើញច្រកចេញណាមួយទេ ប៉ុន្តែខ្ញុំគិតថា យើងបានមើលឃើញការរីកចម្រើនជាក់ស្តែងនៅថ្ងៃនេះ»៕

0 Comments